ក្នុងនោះផងដែរដើម្បីបង្ហាញការពិតឲ្យប្រិយមិត្ត អ្នកគាំទ្រ បានដឹងកាន់តែច្បាស់ថែមទៀតនោះ កាលយប់មិញនេះ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នាយ ចឺម បានដឹកដៃ នាយ ក្តី ប្រារព្ធពិធី គម្រប់ខួប ១ឆ្នាំ ព្រមជាមួយការស្បថស្បែធ្វើជាបងប្អូនបង្កើតផងដែរ។
អ្វីដែលគួរចាប់អារម្មណ៍នោះ កម្លោះសង្ហាទាំងពីរបាន ចំណាយលុយមិនតិចនោះទេ សម្រាប់ពិធីមួយនេះ ដោយមានការរៀបចំ យ៉ាងយកចិត្តទុកដាក់ មិនថា រោងពិធី ឬឆាកតន្រ្តី ជាពិសេសពួកគេ ក៏មិនភ្លេចអញ្ជើញភ្ញៀវ កិត្តិយស និង មិត្តអ្នកសិល្បៈ ចាស់ក្មេង ជាច្រើនទៀតផង។
ជាងនេះទៅទៀត ស្នាមញញឹម នៃបងប្អូនមួយគូនេះ បានធ្វើឲ្យទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ ថាពួកគេពិតជាស្រលាញ់គ្នាខ្លាំង រហូតដល់ថ្នាក់ចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីបង្កើតកម្មវិធី ដ៏មានន័យមួយនេះ ហើយជាពិសេស រៀបចំដូចជាមង្គលការទៅហើយ។
គួររំលឹកឡើងវិញផងដែរថា កាលពីពេលថ្មីៗនេះ លោក ឈុន ឡាត់ ដែលត្រូវជាឪពុកធម៌នាយចឺម បានឲ្យដឹងថា ពេលនេះខ្លួន និងភរិយាមិនទាន់ហ៊ានធានាថានឹងចែកទ្រព្យសម្បត្តិ ព្រមទាំងថវិកាមួយចំនួនដើម្បីចូលស្ដីដណ្ដឹងប្រពន្ធឲ្យនាយ ចឺម នោះទេ ព្រោះបារម្ភខ្លាចក្រែងទៅថ្ងៃខាងមុខនាយ មានការប្រែប្រួលចិត្តឈប់ស្រលាញ់ក្រុមគ្រួសារលោក ដូចឥឡូវនេះ។
ការលើកឡើងរបស់ឪពុកធម៌ខាងលើនេះ នាយ ចឺម ជាភាគីពាក់ព័ន្ធបាននិយាយថា ខ្លួនស្រលាញ់រាប់អាន និងហៅប៉ាម៉ាក់ធម៌ពេញៗមាត់ មិនបានន័យថានាយសម្លឹងមើលឃើញទ្រព្យសម្បត្តិអ្វីនោះទេ គឺជាក្ដីស្រលាញ់ពិតដែលចេញពីចិត្តទាំងអស់ ហើយទៅថ្ងៃខាងមុខនៅតែស្រលាញ់ និងគោរពដូចឪពុកម្ដាយបង្កើតមិនប្រែប្រួលចិត្តឡើយ។
នាយថា៖"ខ្ញុំស្រលាញ់ប៉ាម៉ាក់ភក្ដី ដូចឪពុកម្ដាយខ្ញុំបង្កើតដែរបង ទោះបីជាថ្ងៃខាងមុខគាត់មិនចែកទ្រព្យឲ្យខ្ញុំក៏រូបខ្ញុំនៅតែស្រលាញ់គាត់ និងនៅតែគោរពគាត់ដដែល ព្រោះខ្ញុំ និងភក្ដី បានស្បថជាមួយគ្នាហើយថាពួកយើងនឹងស្រឡាញ់គ្នាដូចបងប្អូនបង្កើត និងរួមសុខទុក្ខជាមួយគ្នា"។ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៧កន្លងទៅ ឪពុកធម៌នាយ ចឺម ត្រូវជាឪពុកបង្កើតលោក ឈុន សុវណ្ណភក្ដី បានផ្តល់កាដូរថយន្តToyota Tundra ស៊េរី០០៧ មួយគ្រឿងដល់នាយ ចឺម៕



































































No comments:
Post a Comment