ជាក់ស្តែង បើក្រឡេកមើល ការបង្ហោះរូបថត លោកជំទាវ លី យ៉ាណា ក្នុងបណ្តាញសង្គម បានស្តែងឲ្យឃើញ ពីភាពអស្ចារ្យ ជាមួយនឹង ការប្រើប្រាស់នូវរបស់ទំនើបៗ និងសុទ្ធតែប្រ៊េនៗ ដែលធ្វើឲ្យ អ្នកគាំទ្រជាច្រើន ទ្រាំមិនសរសើរមិនបាន ព្រោះមើលទៅពិតជាស្អាតៗ និងមានតម្លៃខ្លាំងណាស់។
មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ លោកជំទាវ ក៏បានបង្ហាញពីបន្ទប់តែងខ្លួន របស់លោកជំទាវ ដែលក្នុងបន្ទប់នោះ មានដាក់ស្បែកជើងតម្រៀបគ្នាជាច្រើនគូ កន្លែងដាក់កាបូប គ្រប់ម៉ាក និង កន្លែងតុបតែងមុខ ដែលរបស់សុទ្ធតែថ្លៃៗទាំងអស់។ អ្វីដែលសំខាន់បន្ទប់តុបតែងមុខរបស់ លោកជំទាវ ពិតជាធំខ្លាំងណាស់ ចុះទម្រាំបន្ទប់គេងទៅទៀតនោះ តើពិតជាស្រស់ស្អាតប៉ុណ្ណាទៅ៕










































No comments:
Post a Comment