Header Ads

ដល់កម៉ង!!! ចាប់បានទាំងឪពុក និងកូនតែម្តង រឿងធ្វើអត្ដសញ្ញាណប័ណ្ណក្លែងក្លាយ

កំពង់ស្ពឺ​ ៖​ អ្នកលួចផលិតអត្ដសញ្ញាណប័ណ្ណក្លែងក្លាយនៅខេត្ដកំពង់ស្ពឺ​ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មក្រសួងមហាផ្ទៃសហការជាមួយនគរបាលជំនាញខេត្ដ-ស្រុកបសេដ្ឋ​ ប្រតិបត្ដិបង្រ្កាបជាក់ស្ដែងនៅទី​ តាំង​ ផ្សារស្លាបលែង​។


នៅថ្ងៃអង្គារ៍ ៨រោជ ខែបុស្ស ឆ្នាំរការ នព្វស័ក ពស​ ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង១០នាទី ចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុក​ បសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងនគរបាលដឹកនាំដោយលោក​ ឧត្តមសេនីយ៍ទោ សឿ សុថា អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អធិការដ្ឋាន​ នគរបាលស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពី​ លោក​ អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបទីតាំងលួចផលិត អត្ដសញ្ញាណប័ណ្ណ​​ ឯកសារសំបុត្រកំណើត​ និងសៀវភៅស្នាក់នៅក្លែងក្លាយ។


ទីតាំងមួយកន្លែងនេះជ្រកក្រោមផ្លាកយីហោ​ ហាងប៊ុនធីថតរូប​ល្អពេញចិត្ដ​ មួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងឃាត់មនុស្ស ០២នាក់៖
១. ឈ្មោះ ប៉ុល សារ៉ុម ភេទប្រុស អាយុ៦៤ឆ្នាំ
២. ឈ្មោះនុត សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ (ត្រូវជាកូនបង្កើត) នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


ក្នុងនោះផងដែរសមត្ថកិច្ចដកហូតបានវត្ថុតាងប្រព្រឹត្ដបទល្មើសរួមមាន​ ៖​ ម៉ាស៊ីនព្រីន ០៣ គ្រឿង ម៉ាស៊ីនអ៊ុតកាត ០១ ម៉ាស៊ីនធ្វើកាត​ពុម្ភ ០១ CPU ០២ គ្រឿង ម៉ូនីទ័រ ០១គ្រឿង សៀវភៅស្នាក់នៅ​ ០៣ក្បាល សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើត​ ២៩ សន្លឹក អត្តសញ្ញាណប័ណ្ណ​ ១៨ សន្លឹក អាគុយសាកភ្លើង ០២គ្រឿង ព្រីភ្លើង ០១ ក្តារម៉ែត្រ ០១​ ទូរស័ព្ទដៃ​ ២ គ្រឿង (ណូគាចុចពិល០១ សាំស៊ុង ០១ គ្រឿង) និងផ្លាស់ផ្ទុកឯកសារ​ចំនួន​ ០១។


ករណីខាងលើជំនាញនៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មបានប្រគល់ជូនជំនាញខេត្ដកសាងសំណុំរឿងចាត់ការតាម​ នីតិវិធីបន្ដ៕













No comments