Header Ads

បង Mark មកទៀតហើយ!!!! បើលេងអញ្ចឹងៗអី តិចទៀតអ្នករកស៊ីលើហ្វេសប៊ុកផេកត្រូវចប់ម៉ង

(វ៉ាស៊ីនតោន)៖ Facebook កំពុងរៀបចំការធ្វើ​កំណែ​ទម្រង់​ដ៏ធំមួយ​ផ្សេងទៀត ទៅលើផ្ទាំង News Feed របស់ខ្លួន ដែលនឹង​កាន់​តែ​​​ផ្តោត​​សំខាន់​លើ ការធ្វើទំនាក់ទំនង​វាងអ្នកប្រើប្រាស់​។ នេះគឺជាសញ្ញាអវិជ្ជមាន​មួយ​ផ្សេងទៀត សម្រាប់អាជីវកម្ម និងបណ្តាញសារ​ព័ត៌មាន​អនឡាញ។ នេះបើតាមការ​​ដកស្រង់​ការផ្សាយ​ចេញ​​ពី​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ​២០១៨។


បើតាមសេចក្តី​ប្រកាសរបស់​នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg អ្នកប្រើប្រាស់​ទាំងឡាយ​​ត្រូវគេរំពឹងថា នឹងចំណាយពេលវេលា​តិចតួចជាងមុន ក្នុងការប្រើប្រាស់​បណ្តាញសង្គម​ដ៏ធំជាងគេបង្អស់មួយនេះ ប៉ុន្តែពេល​វេ​លា​ដែល​អ្នកប្រើប្រាស់​ចំណាយ​នៅលើ Facebook នឹងមានតម្លៃ​ក៏ដូចជាអត្ថន័យ​ជាងមុន។


គួរជម្រាបថា ទោះបីជា លោក Zuckerberg បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​ទ្រង់ទ្រាយធំនេះ នឹងប្រើពេល​វេលាយូរ ដើម្បីដាក់ចេញ​ជាផ្លូវការ​ក៏ដោយ អ្នកប្រើប្រាស់ នឹងចាប់ផ្តើម​កត់សម្គាល់ថា ពួកគេមើលឃើញ Post ពីតាម Page នានាតិចតួច​ជាងមុន ហើយ​ឃើញ Post ពីមិត្តភក្តិព្រមទាំង​ក្រុមគ្រួសាររបស់​ខ្លួនច្រើនជាងមុន។ ព្រមពេលជាមួយគ្នា Facebook បាន​ព្រមាន​ Page នា​នាថា ពួកគេនឹងមើលឃើញ​អត្រាផ្សេងៗនៃ Post របស់ពួកគេធ្លាក់​ចុះជាង​មុន។


គួររំលឹកផងដែរថា កាលពីអំឡុងចុង​ឆ្នាំ២០១៧ Facebook បានធ្វើការកែប្រែម្តង​រួចមកហើយទៅលើផ្ទាំង News Feed របស់​អ្នក​​ប្រើប្រាស់ ដោយព័ត៌មាន​ផ្សេងៗ ដែលបង្ហោះដោយ Page ត្រូវបានបញ្ជូន​ទៅទុកក្នុងផ្ទាំង​មុខងារថ្មីមួយ ហៅថា Explore Feed ដែលប្រការនេះ​បានធ្វើឲ្យអ្នកប្រើប្រាស់​លែងសូវមើលឃើញ Post របស់ Page នៅក្នុង News Feed (Home) ក្រៅតែពី Post របស់​ Friend រួចស្រេចទៅហើយ៕









































No comments