កាលពីដំបូងឡើងបទចម្រៀងមួយនេះ គឺមានភាពល្បីជាខ្លាំងក្នុងប្រទេសចិន ដោយអ្នករាំយកតែផ្នែកខាងដើមនៃបទយកមករាំ ហើយក្រោយមកក៏ធ្លាយដល់ប្រទេសថៃ រហូតគ្រប់គ្នារាំបទនេះ ហើយចែកចាយពាសពេញហ្វេសប៊ុក។
កន្លងទៅតារាចម្រៀងម្ចាស់បទ Panama លោក Matteo ក៏បានចូលទៅខមមិនក្នុងវីដេអូចម្រៀងខ្លួនដែលជនជាតិថៃបានយកមកចាក់រាំ ដោយលោកបានសរសេរថា៖ «សួរស្តីអ្នកទាំងអស់គ្នា (សម្រាប់អ្នកគាំទ្រថៃ) ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាសរសេរថាម៉េចទេ តែខ្ញុំពិតជារីករាយណាស់ដែលទាំងអស់គ្នាចូលចិត្តចម្រៀងរបស់ខ្ញុំមួយបទនេះ ក្បាច់រាំ Panama ពិតជាអស្ចារ្យណាស់ ខ្ញុំពិតជាចង់រាំបទនេះឡើងវិញណាស់»៕






























No comments:
Post a Comment