Header Ads

សារប្អូនស្រី Ronaldo ប៉ុន្មានឃ្លានេះ ពិតជាក្តុកក្តួលខ្លាំងណាស់ សម្រាប់ការលើកទឹកចិត្តបង ព្រោះមានអ្នកគាំទ្រកំពុងររិះគន់ខ្លាំងៗ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ Cristiano Ronaldo ​បានទទួល​ការ​រិះគន់​ជាខ្លាំងពី​អ្នក​គាំទ្រ ដោយសារ​តែមិនសូវជា​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ដែលរឹតតែធ្វើឲ្យក្រុម Real Madrid កំពុង​ដុនដាប​នៅ La Liga។ ដោយសារតែឃើញការរិះគន់ទើបប្អូន​ស្រី​របស់ Cristiano Ronaldo​ ដែលមានឈ្មោះថា Katia Aveiro បានបង្ហោះសារមួយចំនួនក្នុងបណ្តាញសង្គម Instagram ដែលបានស្តាប់ហើយពិតជារំភើប និងក្តុកក្តួលជាខ្លាំងចំពោះការលើកទឹកចិត្តមួយនេះ។


ក្នុងអត្ថន័យនោះ Katia Aveiro ​បាន​សរសេរ​​​ថា​៖ “ដោយសារតែមានការរិះគន់មួយនេះគឺខ្ញុំចង់ប្រាប់បងថានៅ​ពេល​បង​អាយុ​១២​ឆ្នាំ បង​បានមក​ដល់​ទីក្រុង Lisbon ជាមួយដំណក់ទឹកភ្នែក​រំភើប ព្រមជាមួយក្តីជឿជាក់លើខ្លួនឯង ហើយបងក៏បាន​លេង​ឱ្យ​ក្រុម​ធំ Sporting Lisbon មួយនេះមិនតិចជាង៥ឆ្នាំឡើយ នៅពេលនោះ​ពួក​គេ​និយាយថានេះគ្រាន់តែជាជំនាញមួយដែលមិនសូវមានប្រយោជន៍ទេ។


ប្រហែលជារយៈពេលពី​រ ទៅ​បី​ខែ​ក្រោយ​មក បង​ក៏បានចុះ​កិច្ចសន្យា​ជាមួយ Manchester United ដែលជាក្រុមធំនៅអង់គ្លេស​។ ពេល​ទៅ​ដល់​អង់គ្លេស ពួកគេក៏បាន​និយាយ​ថា​ បង​គឺជាមនុស្សម្នាក់ប៉ុណ្ណោះ តែការពិត វាមិនដូចអ្វីដែលពួកគេនិយាយនោះទេ ដោយត្រឹមតែរយៈ​ពេល​៦​រដូវ​កាលប៉ុណ្ណោះ បងអាចរកគ្រាប់បាល់បានរហូតដល់ទៅ​១១៨​។


ក្រោយមកទៀតនៅ​ពេលដែល Real Madrid បានចុះកុងត្រាជាមួយបងមក ពួក​គេទាំងនោះ​បាន​និយាយ​ថា គេយកបង​មកគឺគ្រាន់​តែយក​ឈ្មោះរបស់បង ដើម្បីបោះពុម្ភលើអាវលក់ប៉ុណ្ណោះ តែការពិតចាប់តាំង​ពី​ឆ្នាំ​២០០៩​មក បង​អាចរក​គ្រាប់បាល់រហូតដល់ទៅ ​៤២២​ ក្នុង​៤១៨​ប្រកួត ពេលនោះបងក៏ទទួលបានកំណត់ត្រាលើសគេក្នុងក្រុមមួយនេះ។


នៅក្នុង​ឆ្នាំ​២០០៨ បង​បានឈ្នះ​ពានរង្វាន់ Ballon d’Or ជាលើក​ដំបូង ហើយ​ពួក​គេ​បាននិយាយ​ថា​ បង​នឹង​ឈ្នះតែ​ម្ដង​នេះ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​បងអាចឈ្នះពានរង្វាន់មួយនេះ ​រហូតដល់ទៅ​៤​ដងឯណោះ​។

ក្នុងនាម​ជា​ប្រធាន​ក្រុមជម្រើស​ជាតិព័រទុយហ្គាល់ម្នាក់ ពួក​គេ​និយាយ​ថា​បង​គ្រាន់​តែ​ជា​ប្រធាន​ក្រុម​ដែល​គ្មាន​​អំណាចអ្វីពិសេស គ្មាន​ស្មារតី​ជា​អ្នក​ដឹកនាំក្រុមទេ តែទីបំផុង​ក្នុង​ឆ្នាំ​២០១៦​ បង​ជា​ជនជាតិ​ព័រទុយហ្គាល់​ដំបូង​គេ ​ដែល​បាន​លើក​ពាន Euro​។


ពេលនេះ ដោយសារ​តែ​បង​មិនអាចរក​គ្រាប់​បាល់​ត្រឹមតែ​ពីរ ទៅ ​បី​ប្រកួតប៉ុណ្ណោះ បែរជាពួក​គេ​និយាយ​ថា ​បង​គ្រាន់​តែ​ជា​​កីឡាករ​ដែល​ជិត​បញ្ចប់​អាជីព​ម្នាក់​ទៀត​ប៉ុណ្ណោះ​។ តែ​កុំ​បារម្ភអីបង នៅ​ពេល​បង​ញញឹម​ជាមួយ​ក្តីរំពឹងថា បងនឹងអាចទទួលពាន​រង្វាន់​ក្នុង​ដៃ រឺក៏បងអាចទទួលបានគ្រាប់បាល់ណាមួយ ពេលនោះកែវភ្នែកល្អទាំងនោះនឹងវិលត្រឡប់មកមើលបងវិញជាក់ជាមិនខាន ហើយចង់និយាយថាឲ្យតែមានការចាកចេញណាមួយ គេតែងតែនិយាយបែបនេះ៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
































ប្រភព៖ marca

No comments