គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងរវាងរថយន្តរបស់តារាសម្តែងស្រីដែលកំពុងមានប្រជាប្រិយភាព ប៉ះពារជាមួយនឹងម៉ូតូមួយគ្រឿងដែលបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសស្រាល។ តែសំណាងល្អ តារាសម្តែងស្រី គឺនាង Taew ពុំបានរងរបួសអ្វីនោះទេ ហើយនាងបានបញ្ជាក់ថា នឹងទទួលខុសត្រូវពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នេះ ។
នាង Taew បាននិយាយថា វាគ្រាន់តែជាគ្រោះថ្នាក់តូចតាចទេ ហើយរូបនាងក៏ពុំរងរបួសអ្វីដែរ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលនាងបត់រថយន្តលក្ខណៈ U-turn ហើយពុំបានឃើញម៉ូតូ ។ ពេលក្រឡេកឃើញម៉ូតូ នាងបានបួងចង្កួតបត់ឡានរួចទៅហើយ ទើបបណ្តាលឱ្យប៉ះពារនឹងអ្នកបើកម៉ូតូតែម្តង ហេតុដូច្នេះហើយទើបឡានរបស់នាងប៉ះម៉ូតូ បណ្តាលឱ្យដួល តែមិនរងរបួសធ្ងន់ធ្ងរទេ។
ទាក់ទងទៅហ្នឹងបញ្ហាខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការសរសើរ លើចរិតរបស់ Taew Natapohn ដែលមិនរត់គេចខ្លួនទៅណា ព្រមទាំងឲ្យអ្នកជំនួយការចេញមុខដោះស្រាយជំនួសផងដែរ៕
















































No comments:
Post a Comment