តារាកំប្លែង លោក ភិច សែ ហៅនាយចយ បានរៀបការជាមួយនារីស្រស់សោភា មកពីខេត្តពោធិ៍សាត់ ក្រោមវត្តមានភ្ញៀវជាច្រើនកុះករ មានទាំងកូនប្រុស២រូបរបស់សម្តេចតេជោ ហ៊ុនសែន ចូលរួមផងដែរ។ ថ្លែងពីមុខភ្ញៀវក្នុងពិធីជប់លៀងល្ងាចថ្ងៃនោះ បានធ្វើឲ្យនាយ ចយ ស្រក់ទឹកភ្នែក ព្រោះតែក្តីរំភើបរកអ្វីប្រៀបពុំបាន។
នាយ ចយ បានបញ្ជាក់បន្ថែមទៀតថា អរគុណដល់បងប្រុសទាំង២គឺ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ឆ្លៀតចំណាយពេលវេលាផ្តល់កិត្តិយសថ្ងៃមង្គលការ រកពាក្យនិយាយមិនចេញរំភើបណាស់។ បន្ថែមពីនេះ នាយ ចយ ក៏ជូនពរដល់សម្តេចតេជោ ដែលខិតខំកសាងប្រទេសជាតិមិនគិតពីការនឿយហត់ ដើម្បីសេចក្តីសុខប្រជាជនសូមបារមីថែរក្សាក្រុមគ្រួសារសម្តេចអោយជួបប្រទះសេចក្តីសុខ ហើយបន្តគ្រប់គ្រងប្រទេសជាតិតទៅទៀត ។
នាយ ចយ ក៏យំសំពះអរគុណនាយក្រឹមដែលបានយកលោកមកសម្តែងតាំងពីនៅតូចរហូតដល់វ័យ២៥ឆ្នាំមានតែនាយក្រឹមនេះហើយជាអ្នកមានគុណជួយដល់រូបលោកបានថ្ងៃនេះបន្ទាប់ពីឪពុកម្តាយបង្កើតធ្វើអោយនាយក្រឹមសប្បាយចិត្តកូនចៅបានឆ្លងដល់ត្រើយសុភមង្គល។
គួរបញ្ជាក់ដែរថា កន្លងមកតែងតែមានការលើកឡើងថា ភរិយា នាយចយ ស្រឡាញ់នាយដោយសារតែលុយនោះ តែភរិយារូបនេះមិនខ្វល់ពីមជ្ឈដ្ឋានខាងក្រៅ និងច្រានចោលការលើកឡើងថាមិនដូចអ្វីដែលគេនិយាយឡើយ ពួកគេស្រឡាញ់គ្នាដោយចិត្តស្មោះ។ យ៉ាងណាមិញទន្ទឹមនឹងនោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន បានចូលរួមអបអរសាទរអ្នកទាំងពីរឱ្យស្រឡាញ់គ្នារហូត និង ទទួលបានសុភមង្គលដល់ចាស់កោងខ្នង៕



































No comments:
Post a Comment