នាយ ចយ បានបញ្ជាក់បន្ថែមទៀតថា អរគុណដល់បងប្រុសទាំង២គឺ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ឆ្លៀតចំណាយពេលវេលាផ្តល់កិត្តិយសថ្ងៃមង្គលការ រកពាក្យនិយាយមិនចេញរំភើបណាស់។ បន្ថែមពីនេះ នាយ ចយ ក៏ជូនពរដល់សម្តេចតេជោ ដែលខិតខំកសាងប្រទេសជាតិមិនគិតពីការនឿយហត់ ដើម្បីសេចក្តីសុខប្រជាជនសូមបារមីថែរក្សាក្រុមគ្រួសារសម្តេចអោយជួបប្រទះសេចក្តីសុខ ហើយបន្តគ្រប់គ្រងប្រទេសជាតិតទៅទៀត ។
នាយ ចយ ក៏យំសំពះអរគុណនាយក្រឹមដែលបានយកលោកមកសម្តែងតាំងពីនៅតូចរហូតដល់វ័យ២៥ឆ្នាំមានតែនាយក្រឹមនេះហើយជាអ្នកមានគុណជួយដល់រូបលោកបានថ្ងៃនេះបន្ទាប់ពីឪពុកម្តាយបង្កើតធ្វើអោយនាយក្រឹមសប្បាយចិត្តកូនចៅបានឆ្លងដល់ត្រើយសុភមង្គល។
ក្នុងនោះ ប្រិយមិត្តអ្នកគាំទ្រក៏ចង់ដឹងផងដែរថា តើអ្នកនាង ក្វាន់ ឌី ស្រឡាញ់ នាយ ចយ ដោយសារអ្វីនោះ។ជាការឆ្លើយតបអ្នកនាងបានអះអាងយ៉ាងច្បាស់ថា «នាងស្រឡាញ់នាយចយ គឺកើតដោយចិត្តស្មោះ និងអាណិត មិនបានគិតពីរូបរាង និងទ្រព្យសម្បត្តិអ្វីនោះឡើយ ហើយនាយចយក៍គ្មានទ្រព្យ លុយឡានអីដូចគេដែរ ។ ហើយមុននឹងសម្រេចចិត្តរៀបមង្គលការនេះ យើងទាំងពីរនាក់ក៏បានស្វែងយល់ចិត្តគ្នាទៅវិញទៅមករយៈពេលជាង១ឆ្នាំមកហើយផងដែរ។ ហើយសម្រាប់អ្នកណាចង់សើច ឬយំគឺមិនសំខាន់ទេសម្រាប់ខ្ញុំ ឲ្យតែនាយចយ និងខ្ញុំស្រឡាញ់គ្នាទៅបានហើយ»៕

















































No comments:
Post a Comment