យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រុមហ៊ុន IHG ដែលជាម្ចាស់ម៉ាកយីហោសណ្ឋាគារ InterContentinental Phnom Penh បានឲ្យដឹងថា The Great Duke ដែលជាម៉ាកយីហោសណ្ឋាគារថ្មីគ្រប់គ្រងដោយក្រុមហ៊ុន Regency Company Limited មានសិទ្ធិចូលកាន់កាប់ជំនួសម៉ាកយីហោចាស់ចាប់ដើមខែកុម្ភៈនេះហើយ។
សណ្ឋាគារ InterContentinental នៅរាជធានីភ្នំពេញ ជាម៉ាកយីហោលំដាប់ពិភពលោកមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនអង់គ្លេស InerContinental Hotel Group (IHG) ដែលមាន១២ម៉ាកយីហោផ្សេងៗគ្នា។ ក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះ មានសណ្ឋាគារសរុប ៥ពាន់សណ្ឋាគារប្រតិបត្តិការក្នុង ១០០ប្រទេស នៅទូទាំងពិភពលោក៕




































No comments:
Post a Comment