អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន ព្រមទាំងមិត្តភក្តិក្នុងការប្រកួតនេះ មានអារម្មណ៍ក្តុកក្តួលជាខ្លាំង រហូតបានធ្វើឲ្យមានអ្នកមួយចំនួនស្រក់ទឹកភ្នែកផងដែរពីការធ្លាក់ចេញពីមិត្តរួមក្រុមទាំងពីរនេះ។ តែទោះជាយ៉ាងណាក្តី ការប្រកួតប្រជែងតែងតែមានអ្នកធ្លាក់ អ្នកជាប់ ដូចនេះហើយ គឺមិនអាចជៀសផុតនោះទេ គ្រាន់តែមុន ហើយនិងក្រោយតែប៉ុណ្ណោះ។
ក្នុងនោះផងដែរគេក៏បានឃើញ បេក្ខនារី លីន សោម៉ា និងបេក្ខជន ចាប សក្ខណា ក៏បានរៀបរាប់ផងដែរមុននឹងចាកចេញពីកម្មវិធីមួយនេះទៅ ដោយលាយឡំជាមួយទឹកភ្នែក ទាំងអួលដើមក ស្ទើរតែនិយាយមិនរួច ហើយក៏បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ស្ទើរតែទប់ទឹកភ្នែកមិនជាប់។
គួរបញ្ជាក់ឱ្យដឹងផងដែរថា នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយនេះ គឺមានបេក្ខជន បេក្ខនារី នៅសល់ តែ៤រូបប៉ុណ្ណោះ ដែលនឹងមានឱកាសឆ្ពោះទៅដណ្តើមយកពានរង្វាន់ Cambodia Idol រដូវកាលទី ៣ នេះ ក្នុងនោះមានដូចជា បេក្ខនារី ចែម ស្រីល័ក្ខ, បេក្ខនារី ឈៀង សុវណ្ណាវី, បេក្ខជន គ្រី ថៃពៅ និងបេក្ខជន សៀក ញញឹម៕




















No comments:
Post a Comment