ដោយក្នុងនោះលោក អុឹម ជីវ៉ា បានសរសេររៀបរាប់ពីចរឹកពិតរបស់ កញ្ញា ធី សុវណ្ណថា បន្ទាប់ពីលោកបានជួបជាមួយនាងជាលើកដំបូង ដោយខ្លឹមសារមានន័យទាំងស្រុងថា៖ "កញ្ញា ធី សុវណ្ណថា ជាមនុស្សវៃឬក ហើយក៏ជាក្មេងស្រីពិបាកយល់ចិត្តនាងដែរ នេះជាពាក្យគេតែងតែនិយាយអំពី ធីសុណ្ណថា! ហើយក៏គេខ្លាច ធីសុណ្ណថាប្តឹងដែរ គឺអោយតែមានទំនាស់ជាមួយ សុវណ្ណថា ជាពិសេសខ្ញុំបាទ អុឹម ជីវ៉ា ក៏ធ្លាប់កញ្ញា ធី សុវណ្ណថាប្រតិកម្មភ្លាមៗដែរបន្ទាប់ពីនិយាយទាក់ទងឈ្មោះ របស់កញ្ញា ។
ក៏ប៉ុន្តែនៅពេលដែលខ្ញុំបានជួប កញ្ញា ធី សុវណ្ណថាដោយផ្ទាល់ លើកដំបូងកាលម្សិលមិញនេះ គឺអ្វីមិនដូចពាក្យគេនិយាយឬដូចការគិតរបស់គេឡើយ បែជាកញ្ញ្ញា ឃើញខ្ញុំហើយលើកដៃជំរាបសួរដោយគោរពក្នុងនាមនាងគឺជាក្មេងស្រីម្នាក់ដែលឃើញចាស់ទុំចាស់រៀមច្បងចេះជំរាបសួគួសមបានយ៉ាងល្អ។ ហើយក៏សូមកោតសរសើប្អូនស្រីធី សុណ្ណថាផងដែរដែលប្អូនគឺជាមនុស្សរុះរាយរាក់ទាក់និងជាក្មេងមានចរិក សុភាពរាបសារ ចេះគោរពចាស់ទុំ ចេះគោរពរៀមច្បង និងចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកចំពោះអ្នកក្រីក្រខ្វះខាតនិងកម្មវិធីផ្សេងជាច្រើនទៀត ។ សូមជូនពរប្អូនអោយមានសុខភាពល្អ សំណាង ល្អ ជោគជ័យ ជាពិសេសទទួលបានជោគជ័យក្នុងការប្រលង queen of the spa Korea 2018 នាពេលខាងមុខ ។
មិនមែនតែងសេចក្តីទេណានេះគឺជាសិល្បៈនៃការនិយាយនិងសរសេតែប៉ុណ្ណោះ ខុសត្រូវយ៉ាងណាខលរកគ្នាបាន
😄
😄
🤣
🤣 ដោយក្តីស្រលាញ់អំពីបងប្រុស ៈ អុឹម ជីវ៉ា"៕


























No comments:
Post a Comment