ចំណែកកាលពីយប់មិញនេះនាថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ រឹតតែមានការភ្ញាក់ផ្អើលជាខ្លាំង ជាថ្មីម្តងទៀត ព្រោះជាថ្ងៃមង្គលការកូនស្រីរបស់ ឧកញ៉ា ឡូវ ហ៊ឹង តែម្តង ដោយក្នុងនោះមានការចូលរួមច្រៀង ដោយតារាចម្រៀងជាច្រើនរូប រួមមាន អ្នកនាង មាស សុខសោភា អ្នកនាង ម៉េង កែវពេជ្ជតា លោក ណយ វ៉ាន់ណេត និងលោក ដួង វីរៈសិទ្ធ ជាដើម ដើម្បីបង្កបរិយាកាសឱ្យកាន់តែ សប្បាយរីករាយថែមមួយកម្រិតទៀត ព្រមជាមួយពិធីករ និងពិធីការិនីល្បីឈ្មោះ គឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ជាវណ្ណារិទ្ធ ផងដែរ។
នៅក្នុងនោះដែរ គេក៏បានឃើញនូវវត្តមានពីកំពូលតារាសម្តែងថៃគឺ កញ្ញា ផេនខេក (Pancake) ផងដែរ ដោយនាងក៏ជាភ្ញៀវកិត្តិយស និងតារាចម្រៀងមួយរូប ដែលបានមកច្រៀងអបអរសាទរក្នុងថ្ងៃដ៏ពិសេស សម្រាប់គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះថែមទៀតផង៕








































No comments:
Post a Comment