ពិតជាកម្របានឃើញណាស់ ពីជីវិតឯកជនបែបសាមញ្ញៗរបស់លោកស្រី លី យ៉ាណា ដែលជាភរិយាដ៏ស្រស់ស្អាតរបស់លោកឧកញ៉ា ហុង ពីវណាស់។ គេមិនអាចស្មានដឹង ពីវាសនារបស់មនុស្សបានទេ ប៉ុន្ដែមនុស្សគ្រប់រូប តែងតែប្រាថ្នាចង់រស់នៅស្រណុកសុខស្រួល មានបាន មិនខ្វះមុខក្រោយ។
ជាក់ស្ដែង បើក្រឡេកមកមើល លោកស្រី លី យ៉ាណា ឯណោះវិញ ដែលត្រូវបានគេដឹងថា គឺជាអតីតតារាបង្ហាញម៉ូត ដែលបច្ចុប្បន្ន បានវិវត្តន៍ខ្លួនទៅជា «លោកជំទាវ» មានទ្រព្យមិនចេះខ្វះ ដោយធ្វើជាភរិយារបស់ ឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យបុរី ពិភពថ្មី។
មិនតែប៉ុណ្ណោះ ក្រៅពីមានទ្រព្យសម្បត្ដិយ៉ាងសន្ធឹកសន្ធាប់ និងមានគេគោរពស្រឡាញ់ កោតក្រែង ឲ្យតម្លៃហើយ លោកស្រី លី យ៉ាណា និងស្វាមី ទទួលបានចំណងដៃកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អូន រ៉ូប៊ី ទៀតផង។ ក្នុងនោះផងដែរអ្វីដែលបានធ្វើឲ្យមហាជនរឹតតែចាប់អារម្មណ៍ជាខ្លាំងនោះ ទោះបីជា ជំទាវ លី យ៉ាណា មិនតុបតែងខ្លួនក៏ដោយ ក៏នៅតែស្រស់ស្អាតដដែល៕




































No comments:
Post a Comment