ក្នុងនោះផងដែរ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានចេញមកបញ្ជាក់បន្ថែមទៀតផងដែរចំពោះរឿងមួយនេះ ដោយលោកបានសរសេរយ៉ាងលម្អិតកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ ថា៖ "ប្រហែលជាប្រីយមិត្តយើងមានចម្ងល់ហើយមើលទៅថាតើហេតុអ្វីបានជា នៅក្រោយពេលសមត្ថកិច្ចខេត្តកំពតចាប់ខ្លួនជនល្មើសបានហើយ មិនឃើញមានប្រតិកម្មណាមួយពីខ្ញុំ គួអោយកត់សម្គាល់ក្រៅពីថ្លែងអំណរគុណដល់សមត្ថកិច្ច ។
នេះក៏ដោយសារតែខ្ញុំតែខ្ញុំរង់ចាំស្ដាប់មតិយោបល់ពីប្រីយមិត្តយើងសិន ឃើញថា៩៩%គាំទ្រនិងលើកសរសើរចំពោះស្នាដៃរបស់សមត្ថកិច្ច ឯ១%ទៀតសុំអោយខ្ញុំយកទៅអប់រំនៅតាមបណ្តាកសិដ្ឋាន ។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច និងអ្នកដែលត្រូវចាញ់បោកវាកន្លងមកបានអោយដឹងថា អានេះមានជំនាញខាងបោកប្រាស់ សូម្បីតែស្រីកំណាន់របស់វាបានខ្លួនគ្នាហើយបោកយកលុយនិងម៉ូតូរបស់គ្នាថែមទៀត ទៅសុំគេធ្វើព្រូឡានបោកយកម៉ូតូអ្នកបើកបរទៅបាត់ទៀត វាមានលិខិតបញ្ចាំម៉ូតូជាប់និងខ្លួនវាចំនួនបីគ្រឿង សំណាងធំហើយហាងទឹកកកតាបារាំងសាច់ក្តាម ថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨ នេះត្រូវទទួលអោយវាចូលធ្វើការ បើកុំតែសមត្ថកិច្ចចាប់ខ្លួនវាបានទាន់ពេលកុំអី និងត្រូវមានវាសនាមិនខុសពីជនរងគ្រោះមុនៗរួមទាំងរូបខ្ញុំផងដែរ ។"។
"ខ្ញុំជួយយកអាសាមនុស្សរាប់មុឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំ រកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពង់តែដាច់បាយជិតស្លាប់ហើយ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារ ខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺ ដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត បានតែរយៈពេល៧ថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី២៤វេលាម៉ោង១រសៀល លោកវីហ្គោបានខ្ចីម៉ូតូមាកលែតតម្លៃ1.450$របស់កម្មករដូចគ្នាយកទៅបាត់ស្រម៉ោល ។ ដំណឹងនេះខ្ញុំសុំប្តឹងទៅសមត្ថកិច្ចបើស្គាល់ឬឃើញមុខមាត់ដូចក្នុងរូបថតនេះ ចាប់វាមកផ្តន្ទាទោសខ្ញុំនិងជូនរង្វាន់1.000$ បន្ថែមជាមួយម៉ូតូដែលវាឆបោកនេះផងដែរ ។"៕

























No comments:
Post a Comment