តែក្នុងថ្ងៃនេះបែរជាតារាសម្តែងដែលល្បីមួយរូបគឺលោក ហេង នរៈកក្កដា បែរជាមានទុក្ខធំទៅវិញ ព្រោះម្តាយគាត់ទើបស្លាប់នៅថ្ងៃនេះតែម្តង ពិតជាក្តុកក្តួលខ្លាំងណាស់ពេលឃើញបែបនេះ ដោយក្នុងនោះលោកបានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖
"ថ្ងៃ៨មីនា ជាថ្ងៃដែរស្រ្តីគ្រប់រូបសប្បាយរីករាយ ចុះហេតុអ្វីបានជាទេវតាធ្វេីបាបដល់អ្នកម្តាយខ្ញុំម្លេះ? តេីអ្នកម្តាយខ្ញុំខុសអី? ហេតុអីបានយកគាត់ទៅ? បេីយកគាត់ទៅហេីយ មិចមិនយកខ្ញុំទៅដែរទៅ? ទុកអោយខ្ញុំនៅធ្វេីអី? ខ្ញុំពិបាករស់នៅណាស់ពេលនេះ អ្នកម្តាយកំសត់កូនអេីយ កូនពិបាកក្នុងខ្លួនណាស់ មានជាតិក្រោយពិតកូនសុំធ្វេីជាកូនរបស់អ្នកម្តាយគ្រប់ៗជាតិ ទោះបីជាអ្នកបំរេីរបស់អ្នកម្តាយក៏ដោយ ក៏សុខចិត្តដែរ អោយតែបានជួបអ្នកម្តាយ
😭""ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះលូវមិចម៉ែក្បត់ពាក្យសន្យាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ
😭
😭
😭"




























No comments:
Post a Comment