ក្នុងនោះផងដែរគេក៏ឃើញមានសិល្បៈករ សិល្បៈការិនី ជាច្រើនរូប បានទៅចូលរួមបុណ្យគម្រប់៧ថ្ងៃនេះផងដែរ ហើយអ្នកនាង ប៉េង ប៉ោង ដែលត្រូវជាកូនស្រីរបស់ នាយ វីតាមីនសេ ក៏បានប្រាប់ឲ្យដឹងផងដែរថា " ភ្ញៀវបានចូលមកជាហូហែរ គឺអ្នកសិល្បៈយើងច្រើនមកជាបន្ដរបន្ទាប់តាំងពីវេលាម៉ោង៣រសៀលម្ល៉េះ ហើយកម្មវិធីនេះយើងទទួលភ្ញៀវរហូតដល់អស់ភ្ញៀវអស់"។
អ្នកនាងក៏បានបន្តទៀតថា "សម្រាប់អារម្មណ៍ខ្ញុំនៅពេលនេះវិញគឺនៅតែក្ដុក្ដួលស្ដាយពុកអីចឹង ខ្ញុំមិនទាន់បន្ធូរអារម្មណ៍បានទេ"។ លោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានទទួលមរណៈភាពកាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយជំងឺដុះសាច់ក្នុងថ្លើមក្នុងអាយុ៦៩ឆ្នាំ ។ មរណៈភាពរបស់វីរៈសិល្បៈករនេះធ្វើឲ្យមហាជន និងសិល្បករសិល្បការិនីជាច្រើនមានការសោកស្ដាយមិនអាចថ្លាថ្លែងបានឡើយ។
ក្នុងពិធីដ៏ក្រៀមក្រំមួយនេះ គេក៏បានឃើញតារាកំប្លែង និងចម្រៀងជើងចាស់ជាច្រើនរូបរួមជំនាន់ជាមួយលោកបានបង្ហាញអារម្មណ៍ខ្សឹកខ្សួល និងសោកសៅសោកសង្រេងបំផុត ចំពោះការបាត់បង់ធនធានសិល្បៈមួយរូប ដែលមានសមត្ថភាពពុំអាចកាត់ថ្លៃបាន យ៉ាងខ្លាំង ព្រោះតែនឹកឃើញអនុស្សាវរីយ៍កម្សត់កម្រជាមួយគ្នានាពេលកន្លងមក៕




















No comments:
Post a Comment