ហើយអ្វីដែលរឹតតែបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺ តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេបង្ហោះរូបភាពសិទ្ធិស្នាលរបស់គាត់ ជាមួយអ្នកគាំទ្រដែលទៅមើលការសម្តែងនៅក្នុងកម្មវិធីបុណ្យភូមិ។ ក្នុងនោះផងដែរ អ្វីដែលកាន់តែពិសេស ហើយស្ទើរតែមិនអាចបំភ្លេចបាននោះ គឺតារារូបនេះពិតជាសាមញ្ញបំផុតក្នុងការស្វាគមន៍អ្នកគាំទ្ររបស់នាង ថែមទាំងសុខចិត្តទុកឡានចោលពេលចប់កម្មវិធី ទៅឡើងជិះម៉ូតូដើរលេងហាលក្តៅជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយ។
ទង្វើរទាំងនេះ អាចសបញ្ជាក់កាន់តែច្បាស់ថា តារារូបនេះពិតជាមិនប្រកាន់ខ្លួនឡើយ ដែលជាហេតុធ្វើឲ្យគាត់កាន់តែមានចំណុចពិសេសម្យ៉ាងបន្ថែមពីលើទឹកដមសំឡេង ស្ទីលតុបតែងខ្លួន ដែលជំរុញឲ្យ សុគន្ធកញ្ញា ទទួលបានការគាំទ្រកាន់តែខ្លាំងឡើង៕
















No comments:
Post a Comment