ស្ត្រីរូបនេះមានឈ្មោះថា លី (Lee) ហើយមូលហេតុដែលគាត់សម្រេចចិត្តដូចនេះព្រោះតែចង់សន្សំលុយខ្លះផងដែរ ដោយមិនចង់ចំណាយច្រើនទៅលើរឿងទាំងនេះ រហូតដល់ថ្នាក់ម្តាយក្មេកខឹង ដោយក៏ប្រើពាក្យមួយថា ធ្វើដូចនេះពិតជាមិនគាប់បីចំពោះជីដូនជីតាឡើយ។
នាង លី ពិតជាមានការសោកស្តាយជាខ្លាំង ព្រោះអ្វីដែលនាងគិតថាចង់សន្សំលុយ បែរជាម្តាយក្មេងប្រើពាក្យទាំងនេះដាក់នាងសោះ។ ក្នុងនោះផងដែរ នាង លី ក៏បានបញ្ជាក់ផងដែរថា ឆ្នាំមុននាងក៏បានទិញជ្រូកខ្វៃយកទៅសែនដែរ តែវាចំណាយលុយអស់ច្រើនពេក ដែលធ្វើឲ្យរូបមានបញ្ហាទាក់ទងទៅនឹងលុយកាក់ ទើបឆ្នាំនេះនាងសម្រេចចិត្តធ្វើដូចនេះទៅ។
គួររំលឹកឡើងវិញបន្តិចផងដែរថា ប្រពៃណីសែនផ្នូរ ឫឆេងម៉េង (ឈីងមិង) ជាពិធីដែលជនជាតិចិន តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ស្រដៀងនឹងពិធីបុណ្យភ្ជុំខ្មែរដែរ។ ចិនប្រារព្ធធ្វើពិធីបុណ្យឆេងម៉េង ដើម្បីជាការសម្ដែងការគោរពដឹងគុណ (កតញ្ញូតាធម៌) ចំពោះ បុព្វការីជន ឫសាច់ញាតិ ដែលបានចែកឋានទៅកាន់បរលោក ដែលចាត់ទុកជាពីធីដ៏សំខាន់មួយក្នុងជំនឿទំនៀមទម្លាប់ជនជាតិចិន-វៀតណាម៕















No comments:
Post a Comment