"លោកគ្រូ ស៊ុយ សារ៉េតបានចេញពីមន្ទីរពេទ្យវៀតណាម ហើយកំពុងបន្តចូលមន្ទីរពេទ្យបំរុងរ៉ាត់ ប្រទេស ថៃ ដើម្បីព្យាបាលកន្លែងរបួសចំនួនបួនចំណុចដែលនៅតែធ្ងន់ធ្ងរដដែល ។
១. បញ្ហាត្រចៀកឆ្វេងថ្លង់ស្ដាប់អត់ឮ
២. ភ្នែកឆ្វេងមើលស្រវាំងឃើញព្រាល ទឹកភ្នែកហូរក្ដៅហើយឈឺ ( បែកសសៃកែវភ្នែក )
៣. ឆ្អឹងថ្ពាល់ឆ្វេងបាក់ឆ្អឹងប្រម៉ាណ ៨០%
៤. ក្រអូមមាត់នឹងធ្មេញបាក់អស់ចំនួន ១១ ធ្មេញ នៅវិលមុខ ឈឺក្បាលរកក្អួតម្ដងម្កាល ។
សូមទេវតាឆ្នាំថ្មីតាមថែរក្សាលោកគ្រូអោយបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់មកបង្រៀនសិស្សវិញ ។"
គួររំលឹកឡើងវិញផងដែរថា រឿងរ៉ាវដែលត្រូវបានប្រជាពលរដ្ឋ តាមវាយ និងបំផ្លាញរថយន្តនារបស់បណ្ឌិត ស៊ុយ សារ៉េត បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដែលរូបលោកគឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម ភ្លាមៗផងដែរ៕






















No comments:
Post a Comment