ពាក់ព័ន្ធករណីខាងលើនេះលោក ខេមរៈ ភារុណ បានឲ្យដឹងថាគឺជារឿងពិត ខ្លួនត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលចេញព្រះរាជក្រឹត្យតម្លើងឋានន្តរសក្ដិពីសក្ដិ៥ ទៅជាឧត្ដមសេនីយ៍ផ្កាយ១ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ។
ជាមួយនឹងក្ដីរំភើបសប្បាយរីករាយឥតឧបមាលោក ខេមរៈ ភារុណ បាននិយាយថា៖" បានឥឡូវហ្នឹងខ្ញុំគឺជាឧត្ដមសេនីយ៍ផ្កាយ១ នៅក្រសួងការពារជាតិ ហើយខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជាតិនេះបានទទួលងាជាឧត្ដមសេនីយ៍អ៊ីចឹងទេ។ ខ្ញុំសូមអរព្រះគុណដល់ព្រះមហាក្សត្រ និងអរគុណដល់រាជរដ្ឋាភិបាល ដែលចេញព្រះរាជក្រឹត្យតម្លើងឋានន្តរសក្ដិដល់រូបខ្ញុំបាទ"៕


















No comments:
Post a Comment