នាយចឺម បានបញ្ជាក់ប្រាប់ទៀតថា ការឈប់លេងកំប្លែងពីទូរទស្សន៍ CTN ដែលជាទ្រនំធ្លាប់ផ្តល់កំណើតសិល្បៈឱ្យខ្លួននោះ គឺខ្លួនគ្មានបញ្ហាអាក់អន់ស្រពន់ចិត្តអ្វី ឬមានទំនាស់អ្វីជាមួយខាងស្ថានីយទូរទស្សន៍នោះទេ ហើយក៏សូមអរគុណ និងដឹងគុណដល់កន្លែងដែលបានផ្តល់កំណើតក្នុងវិស័យសិល្បៈកំប្លែងមួយនេះ រហូតដល់ខ្លួនទទួលបានឱកាសធំធេងដូចសព្វថ្ងៃនេះផងដែរ។ តាមពិតមូលហេតុដែលខ្លួនឈប់លេងកំប្លែង គឺគ្រាន់តែចង់ពង្រឹងសមត្ថភាពក្នុងវិស័យចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ វិញម្តង ពោលគឺធ្វើយ៉ាងណា ឱ្យកាន់តែល្អជូនដល់ទស្សនិកជន បងប្អូនពុកម៉ែ។
ក្នុងនោះផងដែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ នាយ ចឺម ក៏បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនាយ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកដី ដើម្បីបុកគ្រឹះសាងសង់ផ្ទះថ្មីជូនអ្នកមានគុណ ក្នុងទំហំទឹកប្រាក់ ១៤ម៉ឺនដុល្លារ ដែលជាប្រភេទ វីឡាកូនកាត់ដែលមានពីរសន្លឹក នៅឃុំមហាឬស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតរបស់ម្តាយតែម្តង ដោយមានការជ្រើសរើស និងរចនាម៉ូដគំរូពីប្រទេសថៃ។ ចំណែកខាងក្រោមនេះគឺជាម៉ូដវីឡាគំរូតម្លៃ១៤ម៉ឺនដុល្លារអាមេរិកដែល នាយ ចឺម កំពុងតែឲ្យជាងសាងសង់ជូនអ្នកមានគុណ៕






















No comments:
Post a Comment