ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប ទី១ លោក សៀក ញញឹម ទី២ កញ្ញា ចែម ស្រីល័ក្ខ ទី៣ កញ្ញា ឈាង សុវណ្ណាវី និង ទី៤ លោក គ្រី ថៃពៅ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជន និងបេក្ខនារីបានបង្ហាញឲ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព ។
ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខជន គ្រី ថៃពៅ បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី “ Cambodian Idol” រដូវកាលទី៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១៥០លានរៀល ។ ចំណែកឯបេក្ខជន និងបេក្ខនារីដែល មិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ១.០០០ដុល្លារ ។ ខាងក្រោមនេះគឺជារូបភាពដ៏សប្បាយរីករាយពីបេក្ខជនដែលទទួលបានពាន និងការផ្តល់ស្នាមញញឹមពីនាក់គាំទ្រផ្សេងៗ៕




























No comments:
Post a Comment