បើតាមការបញ្ជាក់ពីប៉ូលីសបានប្រាប់ឲ្យដឹងថាអ្នកដែលបានបាត់បង់ជីវិតនេះគឺមានឈ្មោះថា Todd Brassner ដែលមានអាយុ៦៧ឆ្នាំ ភេទប្រុស ដែលជាអ្នករស់នៅក្នុងអគារនេះតែម្តង នៅជាន់ទី ៥០។ ក្នុងនោះផងដែរបុរសម្នាក់នេះគេក៏បានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ តែវាហួសពេលទៅហើយ។
មុនពេលដែលទទួលដំណឹងនៃការស្លាប់នេះ លោក Donal Trump ក៏បានបានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter របស់លោកផង ដោយ លោកសូមកោតសរសើរដល់ក្រុមអ្នកពន្លត់អគ្គិភ័យផងទាំងអស់ ដែលអាចគ្រប់គ្រងភ្លើងឆេះអគារនេះបាន។ ហើយចំពោះមូលហេតុនៃការឆេះនេះ កំពុងឋិតនៅក្នុងការស៊ើបអង្កេតនៅឡើយទេ៕



















No comments:
Post a Comment