ក្នុងនោះផងដែរគេក៏បានឃើញលោក Ruud van Nistelrooy បានបង្ហោះរូបមួយសន្លឹកនៅលើ Instagram ផងដែរ កាលពីម្សិលមិញនេះ ដើម្បីជាការបង្អួតដល់មិត្តខ្លួនដទៃទៀត ដែលមិនបានមកលេងនៅអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានសរសេរអក្សរអង់គ្លេសមួយឃ្លាផងដែរថា "Orkun Charon Kamphuchia! Thank you very much Cambodia!🙏🙏❤️❤️” ។
លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះល្បីឈ្មោះជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ដែលលោកបានបង្ហាញខ្លួនចំនួន ៨១ លើក ដោយស៊ុតបញ្ចូលទីបាន ៦០ គ្រាប់៕





























No comments:
Post a Comment