សេចក្តីជូនដំណឹងបន្ទាន់ ពីធនាគារ ABA ជូនអតិថិជនរបស់ខ្លួន (សូមមេត្តាអានដើម្បីបង្ការប្រុងប្រយ័ត្នទាំងអស់គ្នា បើទោះអ្នកមិនប្រើធនាគារនេះក៏ដោយ)
សូមលោកអ្នកមេត្តាជ្រាបថា ធនាគារ ABA មិនធ្លាប់មានការផ្ញើចេញជាអ៊ីម៉ែលសារជាអក្សរ SMS ឫក៏គេហទំព័រ Link ដែលសុំឲ្យលោកអ្នកវាយបញ្ចូលលេខកាត ឫ Internet banking ឫ ព័ត៌មានលំអិតណាមួយឡើយ។
សកម្មភាពបែបនេះត្រូវបានជនខិលខូចមួយចំនួន ប្រើប្រាស់ជាញឹកញាប់ចំពោះជនរងគ្រោះដោយការផ្ញើអ៊ីម៉ែល, គេហទំព័រក្លែងក្លាយផ្ញើសារ ឬហៅទូរស័ព្ទហើយសុំឲ្យជនរងគ្រោះផ្តល់ដល់ពួកគេនូវព័ត៌មានដូចជាលេខសម្ងាត់, ពាក្យសម្ងាត់កាត ឬគណនីធនាគារ និងពត៌មានលម្អិត ដែលអាចប្រើដើម្បីប្រព្រឹត្តការលួចបន្លំ៖
សូមកត់ចំណាំវិធានការខាងក្រោមដើម្បីជៀសវាងការលួចបន្លំ៖
ចូលទៅទស្សនាគេហទំព័ររបស់ ABA ដោយវាយ URL ចូលទៅក្នុងរបារអាសយដ្ឋាន ឬរក្សាចំណាំនៅក្នុងកម្មវិធីបើកអ៊ីនធឺណេតរបស់អ្នក។ អាស័យដ្ឋានគេហទំព័រនេះ គួរតែចាប់ផ្តើមដោយ “https://” (“s”សម្រាប់សុវត្ថិភាពកាន់តែប្រសើរ)។
ចូលទៅក្នុងគណនីអនឡាញរបស់អ្នកតាមទម្លាប់ធម្មតា និងពិនិត្យមើលរបាយការណ៏គណនីរបស់អ្នក ដើម្បីពិនិត្យថាតើមានប្រតិបត្តិការណាមួយគួរឱ្យសង្ស័យ ឫអត់។
សូមរក្សាសុវត្ថិភាពកុំព្យូទ័ររបស់អ្នកដោយដោយដំឡើងកម្មវិធីកម្ចាត់មេរោគដែលមានសុពលភាព ដើម្បីការពាររាល់ពេលមានអ៊ីម៉ែលបន្លំណាមួយ ឫក៏មេរោគផ្សេងៗ ដែលអាចកត់ត្រាព័ត៌មានអំពីសកម្មភាពអ៊ីនធឺណិតរបស់អ្នក។

- សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ៊ីម៉ែល និងទិន្នន័យផ្ទាល់ខ្លួន។
- សូមកុំឆ្លើយតបទៅនឹងអ៊ីម៉ែល ឬសារណាមួយដែលបានស្នើសុំពត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន។

- សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ៊ីម៉ែល ដែលជនខិលខូចបានយកទៅប្រើប្រាស់ដោយ តាំងខ្លួនជាតំនាងរបស់ ធនាគារ។
សូមជំរាបថា ធនាគារ ABA មិនដែល ប្រើប្រាស់អ៊ីម៉ែល advancebankasia.xyz, ababankofasia.xyz, advancebankofasia.xyz, ababnkofasia.xyz ឬ ក៏ អ៊ីម៉ែល ផ្សេងៗទៀតឡើយ។ ធនាគារ ABA ក៏មិនដែលស្នើរ ឲ ភាគីទីបី ណាផ្សេងទៀត ទាក់ទងអតិថិជនដើម្បីទៅទទួលយករង្វាន់ បណ្តាំមរតក និងអំណោយ នា នានោះឡើយ។

Post a Comment