ក្តៅស្លឹកត្រចៀកហើយពេលនេះ!!! សម្ដេចតេជោ ហ៊ុន សែន និយាយថា ប្រទេសណាមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតកម្ពុជា ជារឿងរបស់គេ សំខាន់គឺ...
កាលពីម្សិញមិញលោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សសារណរដ្ឋរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា បើគ្មានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅពេលបោះឆ្នោតឆ្នាំ២០១៨នោះទេ សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិជាដាច់ខាត។
ឆ្លើយតបទៅនឹងការលើកឡើងនេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សម្តេចហ៊ុន សែនបានមានប្រសាសន៍ថា ប្រទេសទាំងឡាយណាដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា គឺជារឿងរបស់ប្រទេសនោះ សំខាន់ឱ្យតែប្រជាពលរដ្ឋខ្មែរទទួលស្គាល់ទៅបានហើយ ហើយកម្ពុជាក៏មិនបាច់បង្ខំឱ្យទទួលស្គាល់នោះដែរ។
ការប្រកាសនេះធ្វើឡើងនៅជំនួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី ៤៤ ឆ្នាំ២០១៧ នៅវិមានសន្តិភាព មុនពេល សម្តេចហ៊ុន សែន នឹងហោះហើរទៅប្រទេសវៀតណាម ដើម្បីប្រជុំអាស៊ីប៉ាស៊ីហ្វិក APEC។
ទាក់ទងការជួបជាមួយក្រុមខាងលើនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះមេដឹកនាំអាស៊ានទាំងអស់ដែលបានដឹកនាំប្រទេសក្នុងដំបន់អោយមានការអភិវឌ្ឍរីកចម្រើន ជាពិសេស ការអភិវឌ្ឍនធនធានមនុស្សនេះ។ ចក្ខុវិស័យអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្ម និង សុខដុមនីយកម្មជាមួយគ្នា ទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម។ កម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានចំនួន ២លើករួមមកហើយផងដែរ ហើយក៏ទទួលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំផ្សេងៗផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ប្រាប់ទៅកាន់យុវជនទាំអស់ថា កម្ពុជាពីមុន មិនដូចកម្ពុជាបច្ចុប្បន្ននោះទេ កាលពី ៣៥ ឆ្នាំមុនទីក្រុងភ្នំពេញគ្មានមនុស្សរស់នៅនោះទេ។ សម្តេចតេជោ បានរំលឹកពីរបបជូចត់ នៃសម័យប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះកាលពី ៤១ឆ្នាំមុន រូបសម្តេចតេជោ ផ្ទាល់បានជួបនូវភាពជូចត់យ៉ាងខ្លាំង ដែលបានបែកបាក់គ្រួសារ និង បាត់បង់កូនជាទីស្រលាញ់។ តែមកទល់ពេលនេះកម្ពុជាមិនឯកោទៀទេ កម្ពុជាបានរួមដំណើរជាមួយអាស៊ានក្នុងការអភិវឌ្ឍនរីកចម្រើនជាមួយគ្នា។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលជាមួយយុវជនទាំងអស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណ រដ្ឋាភិបាលជប៉ុន ដែលបានចូលរួមកិច្ចសហប្រតិបត្តិការនេះ និង ជូនពរដល់ប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទិ៤៤ ឆ្នាំ២០១៧ ជួបតែសេចក្តីសុខ និងភាពជោគជ័យជាបន្តបន្ទាប់ទៀត ព្រមទាំងបានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដល់យុវជន និងអញ្ជើញថតរូបអនុស្សាវរីយ៍ក្នុងភាពសប្បាយរីករាយក្រៃលែង៕
Post a Comment