ពេលនេះមានដំណឹងល្អហើយ សម្រាប់ប្រជាពលរដ្ឋ៥តំបន់ ដោយសារការលិចទឹក
ក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែន ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាបច្ចេកទេសលើបញ្ហាដោះស្រាយទឹកលិចចំនួន៥គម្រោង លើចំនួន៥តំបន់ក្នុងរាជធានីភ្នំពេញ នៅរដូវប្រាំងឆ្នាំ ២០១៧ និង ដើមឆ្នាំ ២០១៨ នេះ។
មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា តំបន់លិចទឹកទាំង ៥ កន្លែងដែលត្រូវដោះស្រាយនេះរួមមាន៖
មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា តំបន់លិចទឹកទាំង ៥ កន្លែងដែលត្រូវដោះស្រាយនេះរួមមាន៖
- ទី១-តំបន់ផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និង ប្រឡាយទួលពង្រ។
- ទី២-តំបន់មហាវិថីសហព័ន្ធរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។
- ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ ម៉ែត្រ និង ៤.៨ ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា,ផ្លូវណ័រប្រ៊ីត,ផ្លូវ ដួង ងៀប ភូមិថ្មគោល, ប្រឡាយលូ៥,បុរី អូរបែកក្អម,បុរី ស ឡា។
- ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និង ផ្លូវអបប្រឡាយ។
- ទី៥-គម្រោងស្តារលូនៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និង ទួលគោក។
គួរបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាគម្រោងសាងសង់ស្ថានីយបូមទឹកថ្មីចំនួន៤កន្លែងទៀត គឺ ទី១ ស្ថានីយបុរី ១០០ ខ្នង,ទី២ ស្ថានីយលូ៥,ទី៣ ស្ថានីយ៍បឹងទំពុន និង ទី៤ ស្ថានីយទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង៕
Post a Comment