Header Ads

មានរឿងធំហើយ!!! គូស្នេហ៍ភេទដូចគ្នា អត់ការងារធ្វើទៅថតស្រាតនៅប្រាសាទដែលជាទីសក្ការៈរបស់ថៃ ពេលនេះ..

កាលពីពេលថ្មីៗនេះ មានគូស្នេហ៍ភេទដូចគ្នា ជនជាតិអាមេរិក មួយគូ ដែលកំពុងស្ថិតក្រោមការចាប់ខ្លួនក្នុងប្រទេសថៃ ក្រោយពីបានចែករំលែករូបភាពមិនសមរម្យរបស់ពួកគេ នៅប្រាសាទដែលជាទីសក្ការៈ។ គូស្នេហ៍ដែលភេទដូចគ្នាមួយគូនេះ មានឈ្មោះថា Joseph និងម្នាក់ទៀតឈ្មោះ Travis បានធ្វើឲ្យប្រជាជនថៃបញ្ចេញការខឹងសម្បារជាខ្លាំង បន្ទាប់ពីខ្លួនបានថតរូបដោយទាញខោចុះ បង្ហាញសាច់គូទ នៅវត្តរបស់ថៃ និងបង្ហោះទៅលើបណ្ដាញសង្គម។


ទាក់ទងការប្រឈមនឹងការតវ៉ាប្រឆាំង និងផ្តន្ទាទោសខ្លាំងៗ ចំពោះគូស្នេហ៍ទាំង ២ នេះ ថាជាទង្វើរអសីលធម៌ និងមើលងាយដល់ទីសក្ការៈណាស់។ ក្នុងនោះផងដែរប្រជាជនថៃបានធ្វើការស្នើរឲ្យរដ្ឋាភិបាលចេញវិធានការណាមួយជាការព្រមានដល់បុរសទាំង ២ គឺហាមមិនឲ្យឈានជើងចូលប្រទេសថៃតទៅទៀត។


តែទោះជាយ៉ាងណាក៏ដោយ បើតាមការឲ្យដឹងតាមរយៈអ្នកលេងបណ្ដាញសង្គម បុរសជាគូស្នេហ៍នេះ គឺតែងតែធ្វើដំនើរកម្សាន្តទៅកន្លែងនានា ហើយថតរូបបញ្ចេញសាច់គូទរបស់ខ្លួន រួចបង្ហោះចូលអ៊ីនស្ដាក្រាមដែលបានដាក់ឈ្មោះថា @traveling_butts ។ ប៉ុន្តែនាខណៈនេះ គណនីដែលមានអ្នក follow ជាង ១៤០០០ នាក់នោះ ត្រូវបានបិទ និងឈប់ប្រើប្រាស់ទៅហើយ៕






















No comments