Header Ads

ពិតជាសាហាវហួស!!! នារីម្នាក់ត្រូវប្រុសស្នេហ៍ នាំទៅដេកនៅផ្ទះសំណាក់ «ពន្លឺពេជ្រ» បន្ទាប់មកក៏សម្លាប់ចោល

មានករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានប្រុសស្នេហ៍នាំមកឡើងឋានសួគ៍ រួចហើយក៏សម្លាប់នាងចោលនៅក្នុងផ្ទះសំណាក់យីហោ "ពន្លឺពេជ្រ" ដោយទុកសាកសពនៅក្នុងបន្ទប់ចោល។ ក្នុងហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងព្រឹកតែម្តង។


ចំពោះរឿងភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទី ទៀបភ្លឺ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់លេខ៦៦ជាន់ទី២ ក្នុងផ្ទះសំណាក់យីយោ "ពន្លឺពេជ្រ" មានទីតាំង ផ្ទះលេខ ៤៣B៣ ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នារីរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ដេកស្លាប់លើគ្រែពូក។ ចំណែកជនសង្ស័យ មិនស្គាល់ អត្តសញ្ញាណ អាយុប្រហែល៣៥ឆ្នាំ (គេចខ្លួន)។


បើតាមការបំភ្លឺរបស់ម្ចាស់ ផ្ទះសំណាក់ខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង៤២នាទី ជនសង្ស័យ អាយុប្រហែល៣៥ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ស មិនចាំស្លាកលេខ បានដឹកនារីរងគ្រោះមកដេកផ្ទះសំណាក់យីហោ ពន្លឺពេជ្យ ខាងលើ ហើយលុះដល់វេលាម៉ោង៣ម៉ោង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានចុះមកក្រោមតែម្នាក់ឯង ជិះម៉ូតូចេញទៅបាត់ ដោយមានការសង្ស័យ អ្នកមើលការខុសត្រូវផ្ទះសំណាក់បាន ឡើងទៅមើលក្នុងបន្ទប់ ក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់ ហើយទើបរាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចកតែម្តង៕










No comments