អីយ៉ាពិតជាកម្របានឃើញណាស់!!! មាស សុខសោភា បណ្តើរគូស្នេហ៍ដោយចំហមុខ ក្រោយសុគន្ធ និសា និងឱក សុគន្ធកញ្ញា ជិតចូលរោងការ
ក្រោយពេលតារាចម្រៀងល្បីឈ្មោះ សុគន្ធ និសា ត្រៀមចូលរោងការក្នុងពេលឆាប់ៗ ហើយស្របពេលដែលឱក សុគន្ធកញ្ញា ក៏ប្រកាសចូលរោងការនៅឆ្នាំ២០១៨ មិនឱ្យលើសអាយុ៣១ឆ្នាំផងនោះ មួយរយៈចុងក្រោយនេះ មាស សុខសោភា ដែលរួមរស់ជាមួយគូស្នេហ៍១១ឆ្នាំនោះ ស្រាប់តែហ៊ានចេញមុខបណ្តើរប្តីជាចំហ មិនខ្លាចញញើតដូចមុនទេ។
មាស សុខសោភា ត្រូវបានគេដឹងថា បានចងសម្ព័ន្ធស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា អាណិកជនខ្មែរនៅកាណាដា រយៈពេល11ឆ្នាំមកហើយ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍នោះទេ រហូតមកទល់ពេលនេះ។ ពោលគឺបានរួមរស់ជាម្ចាស់ស្នេហ៍ក្នុងរូបភាពលាក់លៀម ដែលមានការលើកឡើងថា ដោយសារតែនាងខ្លាចពិបាកដណ្តើមការគាំទ្រនៅលើវិថីចម្រៀង ទើបខ្លាចរោងការ។
យ៉ាងណា ខណៈដែលតារាចម្រៀងល្បីឈ្មោះ2ដួង មានឱក សុគន្ធកញ្ញា និងសុគន្ធ និសា កំពុងត្រៀមខ្លួនចូលរោងការនោះ មាស សុខសោភា ហាក់មានចេតនាចង់ទម្លាយរឿងស្នេហ៍របស់អ្នកនាងជាចំហដែរ។ ជាក់ស្តែងថ្មីៗ សោភា បានបណ្តើរប្តីជាចំហ ដែលជាសកម្មភាពមួយដ៏កម្រទៅចូលរួមសម្ពោធផ្សារកុងតឺន័រអាម៉ាហ្សូន នៅទួលសង្កែ ថែមទាំងអង្គុយកៀកកិតជាមួយប្តី និងអនុញ្ញាតឱ្យអ្នកកាសែតថតរូបតាមចិត្តទៀតផង។
សោភា បានញញឹមយ៉ាងស្រស់នៅពេលអង្គុយជិតប្តី និងត្រូវបានអ្នកកាសែតចោមរោមថត គឺហាក់មិនខ្លាចញញើត ឬខ្លាចប៉ះពាល់សំឡេងគាំលើវិថីសិល្បៈដូចមុនទៀតទេ។ តាមដំណឹងថា នៅពេលដឹងថា សុគន្ធ និសា និងឱក សុគន្ធកញ្ញា ត្រៀមរៀបការ សោភា ហាក់ទំនងជាចង់រៀបការជាចំហដែរ ទើបហ៊ានបណ្តើរគ្នាស្អិតល្មួត ដោយមិនសូវខ្លាចភ្នែកមហាជនដូចមុន។
ប្រភពពីអ្នកសិល្បៈនិយាយថា សោភា បានពិសោធន៍ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា រយៈពេល11ឆ្នាំហើយ ដែលគួរតែដល់ពេលត្រូវរៀបការជាចំហ ហើយត្បិតអីមួយរយៈចុងក្រោយនេះ មានតារាល្បីៗជាច្រើនហ៊ានបង្ហាញមុខប្រពន្ធកូនជាបន្តបន្ទាប់។ ជាពិសេសនោះ តារាចម្រៀងស្រីល្បីឈ្មោះ2រូប ដែលខំលាក់បាំងរឿងស្នេហ៍ជាច្រើនឆ្នាំ មានឱក សុគន្ធកញ្ញា និងសុគន្ធ និសា ក៏បានប្រកាសពីគម្រោងរៀបការដែរ។
សុគន្ធ និសា កំពុងត្រៀមរៀបការជាមួយលោកសាំបា អាណិកជនខ្មែរនៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ហើយឱក សុគន្ធកញ្ញា ក៏បានប្រកាសរៀបការនៅអំឡុងឆ្នាំ2018 ដែរ ខណៈដែលគេដឹងថា អនាគតស្វាមីរបស់ឱក សុគន្ធកញ្ញា គឺជាលោកអ៊ឹង សុខលី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្មរស្មីហង្សមាស។
ដំណឹងរៀបការរបស់តារាស្រីល្បីឈ្មោះទាំង2ដួង បានធ្វើឱ្យតារាមួយចំនួន ដែលខំលាក់រឿងស្នេហ៍ ព្រោះខ្លាចធ្លាក់កូដនោះរំជើបរំជួល។ ក្នុងនោះ មាស សុខសោភា ក៏ទំនងជាត្រូវរៀបការជាចំហផងដែរ។ ម៉្យាងមួយរយៈចុងក្រោយនេះ មានដំណឹងថា លោកអ៊ឹត រ៉ាដា ក៏អន្ទះសាចង់បានកូនគ្រាន់ប្រឡែងលេង បង្កើតភាពកក់ក្តៅនៅក្នុងជីវិតគ្រួសារផងនោះ។
មាស សុខសោភា ក៏ត្រូវបានចាត់ទុកថា ជាតារាចម្រៀងដែលមានមន្តស្នេហ៍ទាក់ទាញម្នាក់ផងដែរ ត្បិតអីក្រោយពេលសាងស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា នៅតែមានមន្ត្រីធំមួយចំនួន តាមក្រវែលសុំស្នេហ៍ មានទាំងអ្នកចង់បោះនុយធំស្ទូចស្នេហ៍នាងពីលោករ៉ាដា ទៀតផង។ ទន្ទឹមនឹងនោះ ក៏មានដំណឹងថា មន្ត្រីធំមួយចំនួនបានធ្វើឱ្យស្វាមីរបស់អ្នកនាងភ័យព្រួយទៀតផង រហូតតាមឃ្វាលអ្នកនាងស្ទើរគ្រប់ជំហាន។
តាមដំណឹងថា លោករ៉ាដា ចង់ចូលរោងការឆាប់ៗជាងមាស សុខសោភា ទៀតផង គឺក្រៅពីខ្លាចបុរសៗអ្នកមានថ្ពក់ស្នេហ៍សោភា ទៅបាត់ ក៏ចង់បានកូនដែលមានខាន់ស្លាតាមផ្លូវច្បាប់ផងដែរ។ ដូច្នេះគេរំពឹងថា មាស សុខសោភា នឹងចូលរោងការជាចំហដូចសុគន្ធ និសា ដែរ ដើម្បីបន្សាបនូវពាក្យចចាមអារ៉ាមទាំងឡាយ។
អ្នកគាំទ្រជាច្រើនរួមទាំងអ្នកសិល្បៈផង ចង់ឱ្យសោភា ដឹកដៃម្ចាស់ស្នេហ៍ចូលរោងការឆាប់ៗ ដូចសុគន្ធ និសា និងឱក សុគន្ធកញ្ញា ដែរ ប៉ុន្តែពាក់ព័ន្ធនឹងដំណឹងខាងលើនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីមាស សុខសោភា បានទេ កាលពីពេលថ្មីៗនេះ…៕

Post a Comment