ស្រីស្អាតដើរបញ្ចុះបញ្ចូលគេថាទៅធ្វើការនៅជប៉ុនបានប្រាក់ខែ១.០០០ដុល្លារ ទៅ ២.០០០ដុល្លារ តែទីបំផុត...
កាលពីព្រឹក ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៧ មានអ្នកស្រុកជាង ៣០នាក់ មកពីស្រុកកៀនស្វាយ បានមកដាក់ពាក្យប្តឹងស្ត្រី ឈ្មោះ អៀត សារឹម ពីបទឆបោកប្រាក់ របស់ពួកគាត់ដែលអះអាងថា ធានានាំទៅធ្វើពលករនៅប្រទេសជប៉ុន តែការពិត គឺជាអំពើឆបោក ទើបពួកគាត់នាំគ្នាប្តឹងចូលទៅសាលាដំបូងខេត្ត ដើម្បីសុំឱ្យតុលាការជួយដោះស្រាយតាមនីតិវិធីច្បាប់ ។
ក្នុងនោះផងដែរ អ្នកភូមិដែលលើកគ្នាមកដាក់ពាក្យបណ្តឹងនេះ បានប្រាប់ឱ្យដឹងថា ពួកគាត់ត្រូវបានស្ត្រីម្នាក់ ឈ្មោះ អៀត សារឹមនេះ បានឆបោកដោយបញ្ចុះបញ្ចូលថា បើចង់ទៅធ្វើការនៅប្រទេសជប៉ុនបានប្រាក់ខែច្រើនចាំរូបគេធានាយកទៅ ឱ្យតែប្រគល់ប្រាក់ក្នុងម្នាក់១.០០០ដុល្លារ ទៅ ២.០០០ដុល្លារ គឺបានទៅហើយ ។ ប៉ុន្តែអ្វីដែលពួកគាត់ខកចិត្តនោះ គឺបានត្រឹមតែត្រូវស្ត្រីឆបោករូបនេះយកលុយពីពួកគាត់ រួចហើយអត់បានទៅណាទាំងអស់ ។
ពលរដ្ឋទាំងនោះរៀបរាប់ទៀតថា ពួកគាត់បានមកដាក់ពាក្យបណ្តឹងនេះគឺសូមឱ្យតុលាការ ជួយដោះស្រាយតាមនីតិវិធីច្បាប់ ។ បច្ចុប្បន្នស្ត្រីឈ្មោះ អៀត សារឹម កំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្ត ក្នុងសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត ។
តាមប្រភពព័ត៌មានឲ្យដឹងថា ស្ត្រីឈ្មោះ អៀត សារឹម ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយនគរបាលខណ្ឌដង្កោ ចាប់ខ្លួននៅក្នុងបុរីលឹមឈាងហាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបញ្ជូនភ្លាមៗមកស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី ។ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ ខែសីហាកន្លងមក បានបង្គាប់ឱ្យចាប់ខ្លួនស្ត្រីឈ្មោះ អៀត សារឹម ដើម្បីយកមកអនុវត្តទោសចំនួន១ឆ្នាំពីបទរំលោភលើទំនុកចិត្ត ។
លោកប្រធានសាលាដំបូងខេត្ត និងជាចៅក្រមជំនុំជម្រះ កាលពីទី១៨ សីហា កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះអៀត សារឹម ដាក់ពន្ធនាគារ១ឆ្នាំ សងសំណងចំនួន៦ពាន់ដុល្លារអាមេរិក និងសងសំណងជំងឺចិត្តចំនួន៤ពាន់ដុល្លារ ព្រមទាំងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដើម្បីយកមកអនុវត្តទោសក្នុងពន្ធនាគារតាមច្បាប់ ។
លោកប្រធានសាលាដំបូងខេត្តយល់ឃើញថា ចរិតប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទមានលក្ខណៈធ្ងន់ធ្ងរ និងមានកលល្បិចច្រើនក្នុងការបោកប្រាស់ជនរងគ្រោះ ។ ដូច្នេះ តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ ក្នុងពេលប្រកាសសាលក្រមកំបាំងមុខ តែបានចាត់ទុកជាចំពោះមុខ ដោយបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕

Post a Comment