ចប់បាត់!!! ចាប់ខ្លួនគ្រូមន្តអាគមស្រី សាច់ស ខ្ចីញ៉េញ ក្រោយបោកគេអស់ជិត១លានដុល្លារ
ស្ត្រីជាគ្រូមន្តអាគមអូមអាមម្នាក់ និងជាអ្នកស្នងរូបលោកយាយម៉ៅ រួមទាំងប្តី ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន បន្ទាប់ពីអ្នកទាំង២នាក់នោះ រៀបចំគម្រោងឆបោកតាមរយៈធ្វើមន្តអាគម និងញុះញង់យកប្រាក់ពីអ្នករកស៊ីលក់ផ្ទះល្វែង យកប្រាក់អស់ប្រមាណជិត១លានដុល្លារ ព្រមទាំងរៀបចំគម្រោងបោកយកដីផ្ទះ និងក្រុមហ៊ុន សាងសង់បុរី ដែលមានតម្លៃប្រមាណ៥លានដុល្លារទៀត តែមិនបានសម្រេច ។
ការឃាត់ខ្លួនគ្រូបោកនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៨ វិច្ឆិកា ស្ថិតនៅភូមិគ្រឹះលេខ០៦ ផ្លូវ Q០១ បុរីមួយ ស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ។ នៅក្នុងប្រតិបត្តិការនេះ គឺដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះសុន ឆ័យ អាយុ៤៤ឆ្នាំ (ជាប្តី) និងប្រពន្ធដែលជាគ្រូទាយធ្វើមន្តអាគមស្នងរូបយាយម៉ៅ ឈ្មោះលី ម៉ាណា ហៅលី ហ្គិចហៀក អាយុ២៦ឆ្នាំ អ្នកទាំង២នាក់ មានលំនៅក្នុងភូមិគ្រឹះ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ។ ចំណែក អ្នកដែលត្រូវជនសង្ស័យបោកនោះឈ្មោះ អាំង គីហេង ភេទប្រុស អាយុ៤៦ឆ្នាំ ជាពាណិជ្ជករ និងប្រពន្ឈ្មោះទិត្យ ផល្លា អាយុ៣៣ឆ្នាំ ជាពាណិជ្ជករ មានលំនៅភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ ។
តាមពាក្យបណ្តឹងលោក អាំង គីហេង បានឱ្យដឹងថា គាត់និងក្រុមគ្រួសារបានស្គាល់ និងទំនាក់ទំនងឈ្មោះលី ម៉ាណា ហៅលី ហ្គិចហៀក ដែលជាគ្រូទាយតាំងពីឆ្នាំ២០១៥ បានលួងលោម អូសទាញឱ្យធ្វើកិច្ច ដើម្បីលើករាសីនៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍ មិនដែលខានឡើយ ។
ចាប់តាំងពីខែមករា ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ដោយតម្រូវឱ្យដាក់តង្វាយមានក្រដាសប្រាក់២០ដុល្លារ ចំនួន៣២កន្លឹក , ឱ្យដាក់ស្ករគ្រាប់៣២កំប៉ុង និងផ្លែឈើតម្លៃ១៣៥ដុល្លារ ព្រមទាំងស្លាម្លូ ចំនួន១២ដុល្លារ ដែលសរុបក្នុងមូយលើកអស់ចំនួន ៨១១ដុល្លារ ដែលក្នុងមួយសប្តាហ៍អស់ចំនួន ២៤៣៣ដុល្លារ ព្រមទាំងនាំដើរលេង នៅក្រៅប្រទេសជាញឹកញាប់ ៕

ប្រភព៖ កោះសន្តិភាព
Post a Comment