Header Ads

ចប់បាត់ហើយពេលនេះ!!! លោក ​អភិបាលខេត្ត​តាកែវ ស្នើ​ឲ្យប្រធាន​មន្ទីរ ​ធ្វើលិខិត​លាឈប់​ពី​តំណែង​ រឿងស្ករត្នោតក្លែងក្លាយ

​ខេត្តតាកែវ៖ ក្រោយ​ការ​បែកធ្លាយ​ដំណឹង​ពី​ភាពមិនប្រក្រតី​ ដែល​មន្ត្រី​ជំនាញ​នៅតែ​អនុញ្ញាត​ឲ្យ​មានសិប្បកម្ម​កែច្នៃ​ស្ករត្នោត​នៅ​ស្រុក​បាទី លោក​អភិបាល​ខេត្តតាកែវ​ បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរឧស្សាហកម្ម​ និង​ សិប្បកម្ម​ខេត្ត ​ធ្វើលិខិត​លាឈប់​ពី​តំណែង​ បើ​គ្មាន​សមត្ថភាព​បិទ​ទីតាំង​ទាំងនោះទេ​។​


ជុំវិញ​ភាពមិនប្រក្រតី​ដែល​មន្ត្រី​ជំនាញ​ដើប្រមូល​លុយ​ជា​ច្រើ​ន​ក្នុង​មួយខែៗ ​ពី​ក្រុម​អ្នក​ផលិត​កែច្នៃស្ករត្នោត​នៅ​ស្រុក​បាទី​នោះ លោក ឡាយ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ​បាន​ស្នើឲ្យ​លោក កេ​ត ព្រុង ប្រធាន​មន្ទីរ​ឧស្សាហកម្ម ​និង ​សិប្បកម្ម​ខេត្តតាកែវ ធ្វើលិខិត​លាឈប់​ពី​តំណែង​ទៅ​ បើ​លោក​គ្មាន​សមត្ថភាព​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយទាំងនោះ​។


លោក​អភិបាល​បាន​បញ្ជាក់ថា លោក​បានចេញ ស​.​ជ​.​ណ រួចហើយ​ ដើម្បី​ឲ្យ​បិទ​ទីតាំង​ផលិតស្ករត្នោត​នៅ​ភូមិ​ពានមាស​ខាងកើត ឃុំ​លំពង់ ស្រុក​បាទី ជាពិសេស​ខាង​មន្ទីរ​ឧស្សាហកម្ម​ និង​ សិប្បកម្ម ​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ទីតាំង​ផលិត​តទៅទៀត តែ​រហូត​មកទល់ពេលនេះ​ទីតាំងខាងលើ​នៅតែ​អាច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដដែល ដូច្នេះ​លោក កេ​ត ព្រុង ប្រធាន​មន្ទីរឧស្សាហកម្ម​ និង​ សិប្បកម្ម​ ត្រូវតែ​ធ្វើលិខិត​លាឈប់​ពី​តំណែង​ទៅរក​តួនាទី​ថ្មី​ទៅ​។ លោក​ឲ្យ​ទៅ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ ​មិនមែន​ឲ្យ​ទៅយក​លុយ​ពី​ពួកគាត់​នោះទេ​។


គួរ​បញ្ជាក់ថា ​ស្ករត្នោត​ក្លែងក្លាយ​ ត្រូវបាន​ក្រុមមនុស្ស​មួយចំនួន​តូច​លួច​ផលិត​នៅ​ទីតាំង​ខាងលើ ដោយ​ពួកគេ​បាន​បង់លុយ​ឲ្យ​ទៅ​លោក សោ ស៊ីណា ប្រធានការិយាល័យ​ឧស្សាហកម្ម ​និង​ សិប្បកម្ម​ស្រុក​បាទី​ ទើប​ពួកគេ​អាច​បន្ត​ផលិត​នៅ​ទីតាំង​ខាងលើ​បាន​ដោយ​រលូន​។


ក្រុម​អ្នក​ផលិតស្ករត្នោត​ក្លែងក្លាយ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក សោ ស៊ីណា បាន​ប្រាប់​ពួកគាត់​ថា នាំគ្នា​ផលិត​ទៅហើយ​បង់លុយ​ឲ្យ​មក​លោក ​លោក​នឹង​យកលុយ​ជូន​ថ្នាក់លើ​ដើម្បី​រត់ការ​ច្បាប់​ ហើយ​ក្រៅពី​លោក​មិនត្រូវ​ឲ្យ​អ្នកណា​ចូលមក​ដល់ទី​តាំង​ផលិត​ស្ករ​នេះ​ទេ​។ ចំណែក​លោក កេ​ត ព្រុង ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង ​សិប្បកម្ម​ខេត្តតាកែវ​ ដែល​រង​ការដកតំណែង​ពី​លោកអភិបាលខេត្ត​បាន​ឆ្លើយ​ទទួលស្គាល់ថា​ លោក​ពិតជា​បាន​ឲ្យ​កូនចៅ​ប្រមូល​លុយ​ពី​ក្រុម​អ្នកផលិត​ស្ករ​ពិតមែន បើ​មិន​យកលុយ​តើ​ទៅ​រត់​ច្បាប់​ម៉េចនឹង​កើត​។


​គួរ​បញ្ជាក់ថា ស្ករត្នោត​ក្លែងក្លាយ​ដែល​ផលិត​នេះ គឺ​គេ​ផ្សំ​ឡើង​ពី ​ស្ករស ទឹក អំបិល ប្រេងឆា ​និង ​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​ដែល​គេ​លាក់​ជា​អាថ៌កំបាំង​ ហើយ​បើតាម​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ខាងលើនេះ​ គឺ​គ្រាន់តែ​ស៊ីឈ្នួល​ផលិត​នោះទេ​ ចំណែក​ថៅកែ​ធំ​គឺនៅ​ភ្នំពេញ​ ឯណោះ​៕



ខាងក្រោមនេះជាសកម្មភាពផ្សេងៗរបស់ លោក ឡាយ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ














No comments