Header Ads

ពិតជាច្រើនមែន ចាប់អត់ទាន់អស់ទៀត!!! ជនជាតិវៀតណាមទៀតហើយដែលកំពុងតែរស់នៅដោយ.....

​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយក​ដ្ឋា​អន្តោប្រវេសន៍​ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​ ដែល​ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​ជន​បរទេស​ ដែល​លួច​ឆ្លង​ដែន​ និង​កំពុង​លួច​ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន​ និង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ​នៅ​តាម​សិប្បកម្ម​ឈើ​ជា​ច្រើន​ខ្នង​ផ្ទះ​ និង​ហាង​លក់​កាហ្វេ​ ស្ថិត​នៅ​ផ្លូវលេ​ខ​៩៩-១០១-១០៣-៤៧៤-១០៥​ និង​ផ្លូវ​បេតុង​ជាប​លូ​ទឹក​ស្អុយ​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក​ និង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​០៨​និង​៣០​នាទី​។​


​លោក​វរសេនីយ៍ត្រី​ អ៊ា​ ភក្តី​ នាយ​រង​ការិយាល័យ​គ្រប់​គ្រង់​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិ​ខាងលើ​បាន​ពិនិត្យ​ឃើញ​ជនបរទេស​ ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់​ ស្រី​០៣​នាក់​ បាន​លួច​ស្នាក់​នៅ​ និង​រកស៊ី​ដោយ​ខុសច្បាប់​ គ្មាន​លិខិតឆ្លងដែន​ និង​ឯកសារ​ត្រឹមត្រូវ​ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី​ ៕













No comments