កាលពីម្សិលមិញនេះគឺជាថ្ងៃដែលរីករាយ និងមានភ័ព្វវាសនាបំផុតរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ព្រោះវាជាថ្ងៃ...
កាលពីម្សិលមិញនេះអាចមានមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍នៅថ្ងៃពិសេសនេះ ហើយវាក៏ជាថ្ងៃដែលកម្ពុជាទទួលបាននូវយុត្តិធម៌បំផុតពីតុលាការយុត្តិធម៌អន្តរជាតិដែលបានសម្រេចឲ្យកម្ពុជាឈ្នះលើថៃ ដោយក្នុងនោះគេក៏បានឃើញសារមួយដែលសរសេររៀបរាប់ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដែលមានន័យថា៖
"នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពិតជាថ្ងៃដែលខ្ញុំមានការរីករាយ និងភ័ព្វវាសនាបំផុតក្នុងជីវិតនយោបាយរបស់ខ្ញុំ ដោយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចចេញសាលដីកា អោយកម្ពុជាឈ្នះលើថៃ ជាលើកទី២ ជាប្រវត្តិសាស្ត្រ ក្នុងការដែលថៃទាមទារតំបន់ជុំវិញប្រាសាទព្រះវិហារ។
ដោយតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាងពីរឆ្នាំ ពីខែមេសា ឆ្នាំ២០១១ ដល់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខ្ញុំបានតស៊ូយ៉ាងស្វិតស្វាញបំផុតតាមផ្លូវច្បាប់ជាមួយអ្នកប្រឹក្សាបរទេសរបស់យើង ដោយត្រូវសិក្សាយ៉ាងហ្មត់ចត់បំផុត ឯកសាររបស់ថៃរាប់ពាន់សន្លឹកដើម្បីឆ្លើយតបនឹងតុលាការយុត្តិធម៌អន្តរជាតិ ទាំងផ្ទាល់មាត់ ទាំងលាយលក្ខណ៍ជាអក្សរ។"
Post a Comment