Header Ads

មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងចិត្តល្អចំពោះពលរដ្ឋក្រីក្រទៀតផង ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺជាអ្នកអង្គម្ចាស់ក្សត្រិយ៍ទៀតផង

ពិតជាមិននឹកស្មានដល់ថា អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រស្មីពនិតា ដែលជាសារលោហិតរបស់រាជវង្សខ្មែរ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបពីព្រះភ័ក្ត​ដ៏ផូរផង់របស់ទ្រង់ ហើយអ្វីដែលរឹតតែធ្វើឲ្យប្រជាពលរដ្ឋស្រលាញ់ទ្រង់ កាន់តែខ្លាំងនោះគឺ ដោយសារតែ​ទឹក​ចិត្ត​ព្រះ​ទ័យ​សណ្តោះ​ប្រណីជួយពលរដ្ឋក្រីក្រទាំងអស់តាមរយៈមូនិធិ មុទិតា ដែលទ្រង់ជាព្រះស្ថាបនិកផ្ទាល់តែម្តង។


ក្នុងនោះផងដែរបើរាប់ តាមខ្សែស្រឡាយព្រះរាជវង្សវិញ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រស្មីពនិតា ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។ តាមទំព័រហ្វេសប៊ុក Royal du Cambodge កាលពីម្សិលមិញនេះ បានឲ្យដឹងថា៖


"សូមថ្វាយព្រះសព្ទសាធុការពរជ័យ ថ្វាយ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រស្មីពនិតា ព្រះប្រធានមូនិធិ មុទិតា ក្នុងឱកាសខួបចម្រើនព្រះជន្មវស្សាគម្រប់ ២៦ ព្រះវស្សា ៚ 🙏🏼🎉🎂💐❤️

២៦ វិចិ្ឆកា ១៩៩១ - ២៦ វិចិ្ឆកា ២០១៧

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រស្មីពនិតា ជាព្រះបុត្រីនៃ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបនិកនៃមូនិធិ មុទិតា ។ អ្នកអង្គម្ចាស់ក្សត្រិយ៍ ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៚ 🎊❤️🎊
Royal du Cambodge"៕




































No comments