លោក ខឺម វាសនា ពេលនេះត្រូវបានព្រះសង្ឃ ហោ សុខុន យកស្នាមមេដៃពុទ្ធបរិស័ទ និងព្រះសង្ឃជាង ៦០០ មេដៃ ដាក់ទៅក្រសួងមហាផ្ទៃហើយ
ភ្នំពេញ៖ ព្រះសង្ឃ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅគ្រោងយកស្នាមមេដៃពុទ្ធបរិស័ទ និងព្រះសង្ឃជាង ៦០០ មេដៃ ដាក់ទៅក្រសួងមហាផ្ទៃនៅល្ងាចនេះ ដើម្បីថ្កោលទោស និងប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យពាក់ព័ន្ធនឹង ការប្រមាថព្រះពុទ្ធសាសនា និងការជេរប្រមាថសាធារណៈ។
ការប្ដឹងនេះដោយសំអាងថា បុគ្គល ខឹម វាសនា បានញុះញង់បំបែកបំបាក់ជាតិខ្មែរ មានចេតនាបំផ្លាញព្រះពុទ្ធសាសនា ប្រមាថព្រះមហាក្សត្រ ចង់បំបែករដ្ឋ បង្កើតប្រទេសសម្ព័ន្ធ ប្រដូចជនជាតិខ្មែរទៅនឹងសត្វឆ្កែ ដៀលពូជសាសន៍ខ្មែរ និងសាបព្រោះនូវវប្បធម៌ជេរប្រមាថជាសាធារណៈ។
ព្រះតេជគុណ ហោ សុខុន មានសង្ឃដីកាថា បើតាមច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋធម្មនុញ្ញគឺលោក ខឹម វាសនា បានល្មើសនឹងមាត្រាជាច្រើនដែលសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌធ្ងន់។ អ្វីដែលគាត់ធ្វើខុសនោះគឺគាត់ផ្សាយជាសាធារណៈ។ បុគ្គលនេះធ្វើខុសហើយមិនត្រូវបានដាក់ទោសគឺវាធ្វើឲ្យច្បាប់របស់កម្ពុជាចុះខ្សោយបង្កភាពអនាធិបតេយ្យ។
ព្រះតេជគុណបញ្ជាក់ថា នៅល្ងាចនេះ ប្រហែលម៉ោង៤យើងនឹងយកស្នាមមេដៃដែលអាត្មាបានប្រមូលពីពុទ្ធបរិស័ទ យុវជន និងព្រះសង្ឃសរុបប្រមាណ៦០៤មេដៃដែលបានប្រមូលរយៈពេល២ខែកន្លងមកទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីប្ដឹងបុគ្គល ខឹម វាសនា។
លោក ចិន ថុល អគ្គលេខាធិការគណបក្ស LDP បានថ្លែងថា គណបក្សលោកមិនចាប់អារម្មណ៍នឹងករណីនេះទេដោយសាររវល់ជួយពលរដ្ឋ និងការងារសង្គមផ្សេងទៀត។
លោកបានបន្តទៀតថា ខ្ញុំមិនជំទាស់អីទៅព្រះអង្គនោះទេ ឲ្យលោកទៅមុនសិនចុះហើយរឿងនេះមិនមែនជារឿងចោទប្រកាន់ថ្មីទេ ព្រោះកន្លងមកក៏ធ្លាប់មានការដាក់ពាក្យប្តឹងហើយដែរហើយវាក៏ជារឿងដដែលៗដែរ។ ការចោទថា ជាចោរថង់យាមគឺសំដៅលើបុគ្គលខូចពួនសំងំក្នុងព្រះពុទ្ធសាសនាទេ ហើយធម្មតាទេសម្រាប់ដំណើរការធ្វើបដិវត្តន៍តែងមានការរិះគន់បែបនេះហើយ។
"ដឹកនាំព្រះសង្ឃវន្ទាសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចមានព្រះបន្ទូលថា ត្រូវចាប់អា ខឹម វាសនាដាក់គុគអោយបាន អាហ្នឹងវាជាប៉ុលពតសល់ពីជំនាន់ប៉ុលពត សង្ឃទីប្រឹក្សាទទួលថា ព្រះករុណាវិសេស ទូលព្រះបង្គំនិងធ្វើ.....!
👉 សេចក្តីជូនដំណឹងជាផ្លូវការណ៍
ស្នាមមេដៃដែលទទួលបានពីព្រះសង្ឃនិងប្រជាពលរដ្ឋទូទាំងប្រទេសនិងយកទៅដាក់ពាក្យប្តឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា( LDP ) ទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី 27/11/2017 វេលាម៉ោង៣រសៀល ។
👉 ម៉ោង៤រសៀលធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅមុខក្រសួងមហាផ្ទៃ ។
***** អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងសូមអញ្ជើញអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកទទួលយកព័ត៌មានតាមវិជ្ជាជីវនៃអ្នកសារព័ត៌មានដោយរីករាយ🌷🌹🌸🌺
ចែករំលែក Share នេះជាព័ត៌មានផ្លូវការណ៍"
ការប្ដឹងនេះដោយសំអាងថា បុគ្គល ខឹម វាសនា បានញុះញង់បំបែកបំបាក់ជាតិខ្មែរ មានចេតនាបំផ្លាញព្រះពុទ្ធសាសនា ប្រមាថព្រះមហាក្សត្រ ចង់បំបែករដ្ឋ បង្កើតប្រទេសសម្ព័ន្ធ ប្រដូចជនជាតិខ្មែរទៅនឹងសត្វឆ្កែ ដៀលពូជសាសន៍ខ្មែរ និងសាបព្រោះនូវវប្បធម៌ជេរប្រមាថជាសាធារណៈ។
ព្រះតេជគុណ ហោ សុខុន មានសង្ឃដីកាថា បើតាមច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋធម្មនុញ្ញគឺលោក ខឹម វាសនា បានល្មើសនឹងមាត្រាជាច្រើនដែលសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌធ្ងន់។ អ្វីដែលគាត់ធ្វើខុសនោះគឺគាត់ផ្សាយជាសាធារណៈ។ បុគ្គលនេះធ្វើខុសហើយមិនត្រូវបានដាក់ទោសគឺវាធ្វើឲ្យច្បាប់របស់កម្ពុជាចុះខ្សោយបង្កភាពអនាធិបតេយ្យ។
ព្រះតេជគុណបញ្ជាក់ថា នៅល្ងាចនេះ ប្រហែលម៉ោង៤យើងនឹងយកស្នាមមេដៃដែលអាត្មាបានប្រមូលពីពុទ្ធបរិស័ទ យុវជន និងព្រះសង្ឃសរុបប្រមាណ៦០៤មេដៃដែលបានប្រមូលរយៈពេល២ខែកន្លងមកទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីប្ដឹងបុគ្គល ខឹម វាសនា។
លោក ចិន ថុល អគ្គលេខាធិការគណបក្ស LDP បានថ្លែងថា គណបក្សលោកមិនចាប់អារម្មណ៍នឹងករណីនេះទេដោយសាររវល់ជួយពលរដ្ឋ និងការងារសង្គមផ្សេងទៀត។
លោកបានបន្តទៀតថា ខ្ញុំមិនជំទាស់អីទៅព្រះអង្គនោះទេ ឲ្យលោកទៅមុនសិនចុះហើយរឿងនេះមិនមែនជារឿងចោទប្រកាន់ថ្មីទេ ព្រោះកន្លងមកក៏ធ្លាប់មានការដាក់ពាក្យប្តឹងហើយដែរហើយវាក៏ជារឿងដដែលៗដែរ។ ការចោទថា ជាចោរថង់យាមគឺសំដៅលើបុគ្គលខូចពួនសំងំក្នុងព្រះពុទ្ធសាសនាទេ ហើយធម្មតាទេសម្រាប់ដំណើរការធ្វើបដិវត្តន៍តែងមានការរិះគន់បែបនេះហើយ។
ខាងក្រោមនេះជាសាររបស់ព្រះសង្ឃ ហោ សុខុន

Post a Comment