Header Ads

រឿងក្នុងគ្រួសារមិនគួរបរិហារតាម Facebook!!! ពេលបានអានទៅម្យ៉ាងដែរ

វាជាការពិតណាស់ចំពោះហ្វេសប៊ុកដែលមានមនុស្សប្រើប្រាស់ជាច្រើនក្នុងគោលដៅខុសៗគ្នា ដោយអ្នកខ្លះប្រើវាដើម្បីធ្វើជំនួញ, បញ្ចេញកំហឹង, រៀបរាប់ពីទុក្ខសោក, ផ្តល់មេរៀនខ្លីៗក្នុងការអប់រំចិត្ត, Troll (កាត់តជារូបភាពបង្អាប់គេ) ព្រមទាំងមានរឿងជាច្រើនទៀត ទាំងល្អ និងមិនល្អ។ ក្នុងនោះផងដែរនាពេលបច្ចុប្បន្ននេះមិនថាតែក្នុងប្រទេសកម្ពុជាយើងទេដែលកំពុងតែប្រើប្រាស់យ៉ាងច្រើនគួរឲ្យកត់សំគាល់ ចំពោះបណ្តាញសង្គមយក្សហ្វេសប៊ុកមួយនេះ វាក៏មានបណ្តារប្រទេសជាច្រើនទៀតផង។


ក្នុងនោះផងដែរក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយបានសរសេរ បទព្រហ្មគិតិ មួយចំពោះមនុស្សទូទៅគ្រាន់តែទុកជាការពិចារណា ដោយមិនមែនមានន័យថាអ្វីដែលពួកគេធ្វើរាល់ថ្ងៃនេះខុសនោះទេ ហើយបទព្រហ្មគិតិមួយនេះមានចំណងជើងថា "រឿងក្នុងគ្រួសារ មិនគួរបរិហារតាម Facebook"។ ដូចនេះសូមបងប្អូនចូរអានទាំងអស់គ្នាដូចខាងក្រោមនេះ៖


ថ្លាថ្លែងរៀបរាប់ទុក្ខ តាម Facebook ដេីម្បីអ្វី?
ប្រពន្ធអន់ចិត្តប្តី កូនប្រុសស្រីខឹងឪម៉ែ។

មេកេីយខឹងកូនចៅ បុគ្គលិកក្តៅខឹងថៅកែ
ខ្លះត្អួញរឿងប្រាក់ខែ ខ្លះរឿងស្នេហ៍ខកបំណង។

ខ្លះស្តីដេាយច្រណែន ហួសព្រំដែនដល់ឌឺដង
ឈ្លេាះគ្នានឹងប្អូនបង រឿងយេីងចងគួរដេាះស្រាយ។

រឿងរ៉ាវក្នុងគ្រួសារមិនគួរ ណាមកបរិយាយ
អេាយគេ Share ផ្សព្វផ្សាយ សេីចសប្បាយចំអកអេាយ។

មានរឿងដូចគ្នាទេ តែខ្លះគេគិតមុខក្រេាយ
ខឹងយ៉ាងណាក៏ដេាយ មិនអេាយធ្លេាយបែកខ្ចរខ្ចាយ។

គួរចេះទប់កំហឹង គេមិនដឹងកំុប្រឹងផ្សាយ
រួមគិតពិតអាចស្រាយ ល្មមឈប់ផ្សាយអនឡាញទៅ។





































ប្រភព​៖ គឹម អូន សតិប្បដ្ឋាន

No comments