Header Ads

វីល្លៀមប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកទទួលបានអាសនៈ​ សម្រាប់តំណាងរាស្ត្រថ្មី និងកោតសរសើរដល់លោក ខឹម វាសនា ព្រោះតែ...(មានវីដេអូ)

រឿងរ៉ាវនៅក្នុងសង្គមមួយពិតជាមានភាពស្មុគស្មាញមែន ដោយពីមួយជំហ៊ានទៅមួយជំហ៊ានតែងតែមានរឿងមិនចេះចប់មិនចេះហើយ ដោយក្នុងនោះផងដែរ កាលពីម្សិលមិញនេះលោកវីល្លៀមមានប្រតិកម្មយ៉ាងខ្លាំងចំពោះតំណាងរាស្ត្រថ្មីដែលទើបទទួលបានអាសនៈ ក្នុងនោះផងដែរក៏នៅមានរឿងជាច្រើនទៀតដែលទាក់ទងការគុំគួនគ្នាទៅវិញទៅមក នេះបើតាមការបកស្រាយ និងពន្យល់រឿងមួយចំនួនដែលលោកវីល្លៀមបានបញ្ជាក់។ ដូចនេះដើម្បីទទួលបាននូវព័ត៌មានឲ្យបានពិស្តារសូមទៅទស្សនាវីដេអូរបស់លោកទាំងអស់គ្នាដូចខាងក្រោមនេះ៖


គួរបញ្ជាក់ឡើងវិញផងដែរថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ កាលពីម្សិលមិញនេះ រដ្ឋសភា​បាន​ប្រកាស​សុពលភាព​តំណាង​រាស្ត្រ​ថ្មី ចំនួន​៤៤​រូប មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ទទួល​បាន​អាសនៈ​ពី​ការ​បែងចែក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​សម្រេច​លើ​សំណើ​សុំ​លាលែង​ពី​តួនាទី និង​តំណែង​អនុ​ប្រធាន និង​សមាជិក គ.ជ.ប ចំនួន ៣រូប និង​ជ្រើសរើស​បេក្ខជន​អនុ​ប្រធាន និង​សមាជិក​ គ.ជ.ប។


តំណាងរាស្ត្រ​ទាំង៤៤​រូប ត្រូវ​បាន​បង្ហាញ​មុខ​ក្នុង​រដ្ឋ​សភា បន្ទាប់ពី​ប្រធាន​រដ្ឋសភា​បាន​ប្រកាស​សុពលភាព​រួច។ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មាន​បន្ទូល​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​បន្ទាប់ពី​ចប់​ប្រជុំ​សភា​ថា ចំពោះ​ការ​បែងចែក​អាសនៈ​នេះ គឺ​ព្រះអង្គ​ទទួល​យក​ដោយ​រីករាយ​ជា​ទី​បំផុត៕




























No comments