ក្តៅៗទៀតហើយ!!! តំណាងរាស្រ្តថ្មីទាំង ៤៤អង្គ/រូប នឹងចូលស្បថនៅក្នុងព្រះបរមរាជវាំងចំពោះព្រះភក្ត្រព្រះមហាក្សត្រខ្មែរ នៅពេល...
តំណាងរាស្រ្តថ្មី ៤៤អង្គ/រូប រួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិផងដែរនោះ នឹងយាង និងអញ្ជើញចូលទៅស្បថនៅក្នុងព្រះបរមរាជវាំងចំពោះព្រះភក្ត្រព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្រោយពេលស្បថចំពោះព្រះភក្ត្រព្រះមហាក្សត្ររួចរាល់ហើយ តំណាងរាស្ត្រថ្មីទាំង ៤៤អង្គ/រូប នឹងក្លាយជាអ្នកតំណាងរាស្ត្រពេញលេញហើយក្នុងការបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា តំណាងរាស្ត្រីទាំង ៤៤អង្គ/រូប ត្រូវបានរដ្ឋសភាប្រគល់សុពលភាពនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។ តំណាងរាស្រ្តទាំង ៤៤អង្គ/រូបនេះ គឺទទួលអាសនៈនៅក្នុងសភា តាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ ព្រោះតែទង្វើក្បត់ជាតិ។
អាសនៈចំនួន ១១ផ្សេងទៀត ត្រូវបានគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនទទួលយកនោះទេ។ តាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលទើបធ្វើវិសោធនកម្ម អាសនៈទាំង១១ នឹងត្រូវធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា៕

*គណបក្សហ៊្វុនស៊ិនប៉ិច ៤១រូប
*គណបក្សសញ្ជាតិកម្ពុជា ២រូប
* គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានចំនួន ១រូប

Post a Comment