សូមជួយស៊ែរផង រឿងនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់!!! ដោយសារជឿតាមចាស់ៗពីដើមថា យកក្រាមលាយទឹកដូងអាចព្យាបាលក្តៅក្នុង ដល់ពេលធ្វើតាមមានអីចប់ម៉ង
កាលពីកន្លងទៅនេះមាន Facebook បងស្រីម្នាក់ឈ្មោះ Neth Larva គាត់បានជួបប្រទះរឿងដ៏នឹកស្មានមិនដល់មួយដែលម្តាយរបស់គាត់បានធ្វើតាមចាស់ៗពីដើម មិនត្រឹមតែគ្មានលទ្ធផលទេ គឺថែមទាំងចូលពេទ្យទៀតផង ដោយក្នុងនោះបងស្រីបានបញ្ជាក់ថា បើមិនយកមកពេទ្យទាន់ពេលវេលានោះទេ ម្តាយរបស់គាត់អាចបាត់បង់ជីវិតតែម្តង ដោយសារតែក្រាម លាយជាមួយទឹកដូង ក្នុងនោះផងដែរបងស្រីបានបញ្ជាក់បន្ថែមទៀតថា៖
នេះជាបទពិសោធន៍មួយដែលមានគ្រោះថ្នាក់បំផុតក្នុងជីវិតម្ដាយរបស់ខ្ញុំ ហើយខ្ញុំសូមចែករំលែកនៅបទពិសោធន៍ដល់គ្រោះថ្នាក់នេះទៅកាន់អ្នកទាំងអស់គ្នាផងដែរ
ម្ដាយរបស់ខ្ញុំបានយក ក្រាមលាយជាមួយទឹកដូង ( ក្រាមជាសារធាតុសំរាប់យកទៅដាក់ក្នុងសាច់អោយកក ) យកទៅផឹក បន្ទាប់ពីផឹកបានមួយម៉ោង គាត់បានធ្វើទុកខ្មៅបបូរមាត់ ខ្មៅក្រចកដៃក្រចកជើងសភាពរាងកាយឡើងស្លេកដោយសារជាតិពុលនោះ ពួកខ្ញុំបញ្ជូនគាត់ទៅមន្ទីពេទ្យស្ទើរតែមិនទាន់ ពេលទៅដល់ត្រូវបញ្ជូនគាត់ចូលICUជាបន្ទាន់ គាត់ត្រូវនៅក្នុងICUរយះពេល2យប់2ថ្ងៃ ដុកទ័រនៅអាមេរិកដែលបានសង្រ្គោះគាត់ទាន់
ពេលវេលានោះបាននិយាយថា បើយកគាត់មកយឺតតែ10នាទីគាត់ត្រូវបាត់បង់ជីវិតហើយ ព្រោះសារធាតុដែលគាត់ផឹកណឹង វាបង្ករអោយឈាមកក បេះដូងលែងដំណើរការទាំងស្រង់....បេះដូងត្រជាក់ មូលហេតុដែលគាត់ផឹកសារធាតុពុលនឹងពីព្រោះគាត់លឺតាមចាស់ៗបុរាណប្រាប់ថា បើមានកូនក្មេងរឺមនុស្សចាស់ណាកើតអុជស្វាយ កញ្រ្ចិល ក្ដៅក្នុង អោយលាយ ក្រាមនឹងទឹកដូងណឹងផឹកទៅគឺបាត់ហើយ ដូច្នេះគាត់ក្ដៅក្នុងក៏ផឹកតាមចាស់ៗដែលប្រាប់គាត់ទៅ បញ្ចាក់: ក្រាមលាយជាមួយទឹកដូង គឺពុល មិនត្រូវយកមកផឹកជាដាច់ខាត ៕ សូមខមមិនដោយពាក្យសម្ដីសមរម្យ ហើយជួយចែករំលែកបន្តរផង សូមអរគុណ 🙏🏻
Post a Comment