Header Ads

ពេលនេះសម្តេចលេងខ្លាំងៗម៉ងចំពោះ កូនអ្នកមានអំណាច កូនអ្នកធំ កូនអ្នកមានលុយ​ ដែលបានប្រព្រឹត្ត..(មានវីដេអូនិយាយចំៗតែម្តង)

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងថា សម្តេចស្អប់ខ្លាំងណាស់ តាំងពីសម្តេច នៅជា ក្មេងវត្ត ចំពោះទង្វើកូនរបស់អ្នកធំ អ្នកមានអំណាច ប្រើអំណាចរបស់ឪពុកម្តាយរបស់ពួកគេ ទៅធ្វើបាបអ្នកដទៃ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចខ្លួនឯងក៏ធ្លាប់ស្រក់ទឹកភ្នែក ដោយសារការប្រមាថ និងការឆ្មើងឆ្មៃ របស់កូនអ្នកមានអំណាច។


សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទង្វើអាងអំណាចទៅធ្វើបានអ្នកខ្សត់ខ្សោយនេះ គឺជាទង្វើធ្វើឲ្យសង្គមស្អប់ខ្ពើមបំផុត។ ការមានប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសផ្តល់កិត្តិយសជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសិស្សនិទ្ទេសA និងអាណាព្យាបាល របស់ពួកគេ នៅវិមានសន្តិភាព។


សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា «ជាទូទៅខ្ញុំស្នើឲ្យគ្រូ ជួយអប់រំខាងសីលធម៌ ពីព្រោះប្រយ័ត្នបំផុត គឺប្រយ័ត្នកូនអ្នកធំ កូនអ្នកមានលុយ ដែលមានកាយវិការមិនធម្មតា នេះជាទង្វើដែលខ្ញុំស្អប់ខ្ពើមបំផុត តាំងពីខ្ញុំនៅជាក្មេងវត្ត​ខ្ញុំស្អប់ខ្លាំងណាស់ ដែលកូនអ្នកមានអំណាច កូនអ្នកធំ កូនអ្នកមានលុយ ប្រើប្រាស់អំណាច របស់ឪពុកម្តាយ ហើយមកធ្វើបាបកូនអ្នក្រីក្រ កូនអ្នកលំបាក កូនអ្នកក្រខ្សត់»។ គួរកត់សំគាល់ថា នៅក្នុងសង្គមកម្ពុជា គេសង្កេតឃើញថា នៅមានកូនអ្នកធំ និងអ្នកមានអំណាចមួយចំនួន បានប្រើអំណាចរបស់ ឪពុកម្តាយខ្លួន ដើរបង្ករឿង និងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។ តែក៏ត្រូវបានសមត្ថកិច្ច ចាត់ការតាមច្បាប់ផងដែរ៕




















No comments