Header Ads

អ្នក​ខុស​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ពេលនេះឈប់បារម្មណ៍ទៅ ព្រោះមានវិធីសាស្ត្រហើយ (សូមអានសេចក្តីលម្អិតខាងក្នុង)

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​ប្រកាស​ថា សាធារណជន ដែល​មាន​បំណង​ស្នើសុំ​កែ​តម្រូវ ឬ​ធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន សាមី​ខ្លួន ឬ​អាណាព្យាបាល ឬ​ញាតិ ដែល​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ អាច​មក​ដាក់​ពាក្យ​ស្នើសុំ​កែ​តម្រូវ ឬ​មោឃភាព​ទិន្នន័យ​អត្រានុកូលដ្ឋាន​របស់​ខ្លួន នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ។


ការ​ដាក់​ពាក្យ​ស្នើសុំ​កែ​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​នោះ ត្រូវ​ធ្វើ​ឡើង នៅ​ទីតាំង​២ គឺ៖

ទី១- នៅ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ ដែល​មាន​អាសយដ្ឋាន នៅ​ផ្លូវ​ជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ( ទល់​មុខ​បុរី ប៉េង ហួត បឹង​ស្នោរ )


ទី២- នៅ​សាលា​ក្រុង ស្រុក ខណ្ឌ នៃ​ទីតាំង ដែល​បញ្ជី​អត្រានុកូលដ្ឋាន​របស់​សាមី​ខ្លួន បាន​និង​កំពុង​រក្សា​ទុក។

សេចក្ដី​ជូន​ដំណឹង ចុះថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧ បាន​គូស​បញ្ជាក់​ថា រាល់​ការ​ស្នើសុំ​កែ​តម្រូវ ឬ​មោឃភាព សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំណុំ​ឯកសារ​ពាក់ព័ន្ធ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ស្នើសុំ​កែ​តម្រូវ ឬ​មោឃភាព​នោះ មក​ជាមួយ​ផង។


សូម​បញ្ជាក់​ថា ការ​ប្រកាស​ទទួល​កែ​តម្រូវ​ទិន្នន័យ​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម របស់​ក្រសួងមហាផ្ទៃ លើក​ឡើង​ថា ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ខុស​ទិន្នន័យ​អត្តសញ្ញាណ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី និង​សំបុត្រ​អត្រានុកូលដ្ឋាន ជាមួយ​ឯកសារ​អត្តសញ្ញាណ​ដទៃ​ទៀត និង​ធ្វើ​ឲ្យ​សាមី​ខ្លួន ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្នើសុំ​សេវា​រដ្ឋបាល​ផ្សេងៗ៕




















No comments