Header Ads

សំដី អ្នកឧកញ៉ា ហុង ពីវ និយាយប៉ុន្មានម៉ាត់នេះហើយ អាចនឹងភ្ញាក់ខ្លួនតែម្តង

អ្នកឧកញ៉ា ហុងពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននិងកំពុង សាងសង់បុរីជាច្រើន នៅ​ភ្នំ​ពេ​ញ និងតាមជាយក្រុងភ្នំពេញផងនោះអ្នកឧកញ៉ាបានលើកឡើងពេលថ្មីៗនេះថា «អ្នកឆ្លាតបើមិនគិតប្រៀបបានដូចអ្ន​ក​ល្ង​ង់ អ្នកចេះមិនធ្វើគឺប្រៀបដូចអ្នកមិនចេះ»។


ឃ្លាថា«អ្នកឆ្លាត បើមិនគិតប្រៀបបានដូចអ្នកល្ងង់» នេះជាទូទៅអាចចាត់ទុកថាជាមនុស្សឆ្លាត ឬល្ងង់គឺអាស្រ័យ​ទៅ​លើ​គិត​ត្រិះ​រិះ ពិចារណា ហើយបានស្តែងចេញជាសកម្មភាពប្រកបដោយភាពវ័យឆ្លាត។ ដោយឡែកអ្នកឆ្លាតយ៉ាងណាក៏ដោយ ប្រ​សិ​នបើអ្នកធ្វើអ្វីមួយដោយមិនបានគិតបែបស៊ីជម្រៅមុននឹងធ្វើកិច្ចការអ្វីមួយនោះទេ ការងារនោះនឹងទទួលបរាជ័យ មិន​ខុស​អី​ពីរ​បៀបមនុស្សល្ងង់ធ្វើការនោះទេ។ ការគិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លទ្ធផលការងាររមែងតែងជោគជ័យតាម​កា​រ​កំ​ណ​ត់។


ចំណែកឃ្លាថា«អ្នកចេះមិនធ្វើគឺប្រៀបដូចអ្នកមិនចេះ» ឃ្លានេះមិនខុសពីឃ្លាខាងលើដែរ ព្រោះអ្នកចេះដឹងគឺស្តែងឡើងតាម​រយៈ​លទ្ធផលនៃការងារ ប្រសិនបើពួកគេចេះជំនាញមួយច្បាស់លាស់ តែបែបជាលាក់ទុក មិនព្រមបញ្ចេញនូវសមត្ថភាព បា​ន​តែថា មិនធ្វើ គឺប្រៀបដូចអ្នកមិនចេះដដែល។


សម្រាប់អាជីវកម្មវិញ ប្រសិនបើអ្នកស្ថិតក្នុងឃ្លាទំាងនេះ នោះការចាប់ផ្តើមអាជីវកម្មរបស់អ្នកនឹងមិនអាច​ជោគជ័យទៅរួច​ឡើ​យ​។ ដូច្នេះ​ព្យាយាម ធ្វើជាអ្នកមនុស្សជោគជ័យដោយការឆ្លុះបញ្ចាំងតាមរយៈនូវឃា្លទំាងនេះលោកអ្នកនឹងទទួលជោគជ័យ ទំា​ងជំនួញ និងការងារផ្ទាល់ខ្លួនមិនខាន ដោយផ្លាស់ប្តូរនូវឃ្លាទំាងនេះទៅជាមេរៀនវិជ្ជមាន សម្រាប់កិច្ចការប្រចាំថ្ងៃ។


សូមបញ្ជាក់ថា អ្នកឧកញ៉ា ហុង ពីវ ដែរអ្នកជំនួញជោគជ័យម្នាក់លើវិស័យអចលទ្រព្យ មិនត្រឹមជាអ្នក​ជោគជ័យលើវិស័យ​ជំ​នួ​ញ​នោះទេ លោកក៏បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ដូចជាការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់រ​ហូ​ត​ដល់៣លានដុល្លារ សម្រាប់ទ្រទ្រង់មន្ទីរពេទ្យនេះទៀតផង៕

























No comments