រឿងពិតត្រូវបានបង្ហាញហើយ!!! ម្ចាស់សិប្បកម្មសាច់គោងៀតពិសេស សញ្ញាគោញញឹម ចេញមុខបកស្រាយការពិតហើយ
បន្ទាប់ពីផ្ទុះព័ត៌មានថា សាច់គោងៀតពិសេសសញ្ញាគោញញឹម ផលិតពីសាច់ជ្រូក មិនមែនផលិតចេញពីសាច់គោនោះ នៅពេលនេះ លោក ឡុង ឈៀវយី ជាកូនប្រុសបង្កើតរបស់សិប្បកម្មខាងលើ បានចេញមុខបកស្រាយហើយ។
លោក ឡុង ឈៀវយី បកស្រាយថា សាច់គោងៀតពិសេសសញ្ញាគោញញឹម គឺពិតជាផលិតចេញពីសាច់គោ ១០០% មិនមែនផលិតចេញពីសាច់ជ្រូកទេ។ លោកបញ្ជាក់ថា សិប្បកម្មរបស់លោក គឺមានផលិតទាំងគោងៀត និងសាច់ជ្រូកងៀត ដាច់ដោយឡែកពីគ្នា។ លោកថា មូលហេតុដែលនាំឲ្យមានការយល់ច្រឡំ គឺនៅពេលដែលសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ចំពេលដែលសិប្បកម្មកំពុងយកសាច់ជ្រូកទៅធ្វើងៀត។ ដូច្នេះហើយទើបសមត្ថកិច្ចផ្អាកការផលិតជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចក៏រកឃើញថា សាច់គោងៀតពិសេសសញ្ញាគោញញឹម គឺផលិតចេញពីសាច់គោមែន។ ដោយឡែកសាច់ជ្រូកដែលរកឃើញនោះ គឺជាសាច់ជ្រូកសម្រាប់ផលិតជាសាច់ជ្រូកងៀតស្លាកសញ្ញាមួយផ្សេងទៀត (សញ្ញាតាញញឹម) ដែលជាផលិតផលរបស់សិប្បកម្មតែមួយ។ នេះបើតាមការបញ្ជាក់បន្ថែម ពីលោក ឡុង ឈៀវយី។
លោក ឡុង ឈៀវយី អះអាងទៀតថា សាច់គោ និងសាច់ជ្រូកដែលយកមកផលិត គឺជាសាច់យកចេញពីកន្លែងសត្តឃាតស្របច្បាប់ត្រឹមត្រូវនៅប្រទេសកម្ពុជា មានគុណភាពល្អ មិនមែនយកសាច់សល់ខូចគុណភាពយកមកផលិតឡើយ។
បច្ចុប្បន្នសិប្បកម្មដែលមានអាសយដ្ឋាននៅផ្ទះលេខ 13X ផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានដំណើរការធម្មតាវិញហើយ បន្ទាប់ពីបានយកឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ លិខិតទទួលស្គាល់ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងច្បាប់អាជីវកម្ម ទៅបញ្ជាក់ជូនសមត្ថកិច្ច៕

Post a Comment