Header Ads

ធ្វើការយូរហើយ មិនបានឡើងស័ក្តិ!!! មន្រ្តីនគរបាលម្នាក់​ បាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក បន្សល់ទុកសារនៅលើអាវ ធ្វើឲ្យគេឆ្ងល់គ្រប់ៗគ្នា

មន្រ្តីនគរបាលម្នាក់ ​ដែលធ្លាប់យាមប្រចាំការនៅ ធនាគារ​ អេ ស៊ី លី ដា នៅទីរួមខេត្តកោះកុង បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើល​ នៅវេលាម៉ោងប្រមាណ ៣ និង ៣០នាទី រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។


តាមប្រភពព័ត៌មាន បានឲ្យដឹងថា មន្រ្តីនគរបាលរងគ្រោះមានឈ្មោះ ផេង គ្រី អាយុជាង ៤០ឆ្នាំ ដោយការបាញ់សម្លាប់់ខ្លួនឯងនេះ​ នៅមិនទាន់ដឹងមូលហេតុពិតនៅឡើយទេ ដោយគ្រាន់តែឃើញជនរងគ្រោះសរសេរបណ្តាំនៅលើអាវរបស់ខ្លួនថា «ការស្លាប់ ខ្ញុំមិនបានពាក់ព័ន្ធជាមួយនរណាទាំងអស់ គឺស្លាប់ដោយខ្លួនឯង ពីខ្ញុំ ផេង គ្រី។ លាហើយអ្នកទាំងអស់គ្នា»។


បើតាមការពិនិត្យឃើញជាក់ស្តែងនៅកន្លែងកើតហេតុនោះ ជនរងគ្រោះបានយកកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯង។ បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងជួយអន្ត​រាគមន៍ និងពិនិត្យនៅកន្លែងកើតហេតុ។


ប្រភព​ជុំវិញ​កន្លែង​កើតហេតុ​បាន​​​និយាយ​​ថាអាចជា​​មូលហេតុ​ គឺដោយសារ​មន្ត្រី​ប៉ូ​លិស​រូបនេះ ​តូចចិត្ត​ ដោយសារ​តែ​រូប​ខ្លួន​ចូល​ធ្វើ​ប៉ូលិស​​យូរហើយ​ មិន​បាន​ឡើង​ស័ក្តិ​នឹង​​គេ ហើយ​មិត្ត​រួមការ​ងារ​ខ្លះ​មួយ​ឆ្នាំ​ ឡើង​ស័ក្តិ​២​ដង​ឯណោះ ។ បច្ចប្បន្ន សមត្ថ​កិច្ចជំនាញកំពុង​ស្រាវជ្រាវបន្ត ៕















No comments