រឿងមិនទាន់ចប់ទេកាលពីថ្ងៃមុន!!! អ្នកនាង ម៉េង កែវពេជ្ជតា នឹងអភ័យទោសបើដឹងខ្លួន បើមិនដូចនេះទេ គាត់នឹង....
មានការភ្ញាក់ផ្អើលជាខ្លាំងពេញហ្វេសប៊ុកតែម្តង ក្នុងខណៈពេល កំពូលតារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះសារព្រលះបុគ្គលម្នាក់ដែលតាម ឆ្កិះឆ្កៀល ព្យាបាទខ្លួន ស្ទើរមិនដកដង្ហើម ព្រោះតែនៅសុខៗចេះតែមានរឿងរ៉ាវ អាក្រក់ៗកើតឡើងផ្ទួនៗ ខណៈរាល់រឿងល្អត្រូវគេបិទបាំងនោះ។ យ៉ាងណាមិញ ជាមួយនឹងសារ ដែលតារាចម្រៀងជើងចាស ម៉េង កែវពេជ្ជតា បង្ហោះ គឺពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងដោយសរសេរថា៖
ហេតុអីខ្ញុំសំបូររឿងរ៉ាវម្ល៉េះ ? ហេតុអីនៅសុខៗខ្ញុំត្រូវអ្នកខ្លះខឹងខ្ញុំ ឈប់និយាយរកខ្ញុំ ទាំងខ្ញុំអត់ដឹងអីសោះ ? ហេតុអីកន្លែងខ្លះ ខ្ញុំត្រូវគេរើសអើង ? តើអ្នកណាជាសត្រូវខ្ញុំទៅ ? ច្បាស់ណាស់ថាខ្ញុំមិនដែលសាងអាក្រក់ លើនរណាទេ ។ ធ្វើបុណ្យផង ធ្វើទានផង ប៉ុន្តែបញ្ហាហាក់ដូចជានៅមិនឆ្ងាយពីខ្ញុំសោះ កើតរឿងហូរហែរមិនសូវលោះ ដូចមានអ្នករៀបចំទុកអោយ ? តើត្រូវធ្វើល្អ និងលះបង់ប៉ុណ្ណាទៀតទើបខ្ញុំមានក្តីសុខ និងអាចហៅថាជាមនុស្សល្អបាន ? ដេកឆ្ងល់រាប់ឆ្នាំ....ទើបតែថ្ងៃនេះខ្ញុំរកចម្លើយឃើញ.. ខ្ញុំដឹងហើយ ខ្ញុំភ្លឺហើយ.. គឺមកពីអញ្ចឹង.. គឺគេហ្នឹងឯងដែលជាអ្នកសាងបញ្ហាអោយខ្ញុំ ។
ល្អនឹងមុខ ចាក់រុកពីក្រោយ ឈ្នានីស ឆ្កិះឆ្កៀល ពន្លើសការពិត ប្រឌិតរឿងអោយខូចខាតហើយអង្គុយទះដៃសើចយំ ..។ ព្រោះតែបែបនេះ ដែលជីវិតខ្ញុំមួយរយៈកន្លងមកជួបតែរឿងទឹកភ្នែក ពត៌មានល្អត្រូវគេបិទ រឿងណាអាក្រក់ៗគេទំលាក់មកអោយខ្ញុំ ។ ឱ ! អ្នកអឺយអ្នក អីក៍ចម្លែកម្ល៉េះ ? ម្តេចអ្នកកើតមកយកតែគំនិត និងនិស្ស័យកាកីកាឡីឆន្ទាមកតាមអញ្ចឹង ? តើកំណើតអ្នកជាអ្វីទៅ ? តើខ្ញុំធ្វើអីអោយអ្នកឈឺចាប់ដែរទើបបានជាអ្នកក្រហល់ក្រហាយនឹងខ្ញុំដល់ថ្នាក់នេះ ? ចង់សួរថា ក្តីសុខពិតប្រាកដរបស់អ្នកមួយណា ? ត្រង់បានធ្វើល្អ ឬត្រង់បានបំផ្លាញអ្នកដទៃ ?
តើចង់អោយគេលិចលង់ដល់ណាទើបអ្នកស្ងប់ ? ព្រោះតែមិនចេះអប់រំចិត្តរបស់ខ្លួន ទើបអ្នកក្លាយជាស្រីបិសាចបានសម្រេច ! អ្នកធ្វើអោយគេឈឺចាប់ច្រើនគ្នាហើយ តើពេលនេះអ្នកនៅចង់បានអ្វីបន្តទៀតដើម្បីបំពេញតណ្ហាឥតព្រំដែន និងចិត្តច្រណែនឫស្យាយ៉ាងរោលរាលដូចមនុស្សរោគចិត្តរបស់អ្នក ? ? តើពេលណាអ្នកហត់ហើយឈប់ឆ្កួត ? តើពេលណាអ្នកឆ្អែត ? ប៉ុន្តែបើតាមយល់ អ្នកមិនអាចឆ្អែតទេ ព្រោះអ្នកមានកម្មក្រាស់ហើយជ្រៅខ្លាំងបំផុត អារម្មណ៍ខ្ញុំពេលនេះខឹងខ្លាំងមែន តែខ្ញុំនៅតែរង់ចាំអភ័យអោយអ្នក បើអ្នកដឹងខ្លួនខុសសូមទោស និងកែប្រែ ។
បើមិនដូច្នោះទេ ខ្ញុំនឹងបង្ហាញមុខអ្នកអោយគេស្គាល់ហើយ ខ្ញុំមិនអាចទុកអោយគ្រប់គ្នាមានការយល់ច្រលំលើខ្ញុំដូចពីមុនទៀតជាដាច់ខាត ! ! ការអត់ធ្មត់មានដែនកំណត់ ។ សូមបញ្ជាក់ជូនបងប្អូនថា រូូបទាំងពីរនេះ មួយមានតែអក្សរជា status របស់ខ្ញុំបង្ហោះ ។ ឯរូបមួយទៀត មានព្រះឆាយាល័ក្សព្រះមហាវិរៈក្ស័ត្ស ជារបស់ website សមាគមសិល្បៈ គឺអ្នកនាង ច..ជាអ្នកបង្ហោះ. ។ មើលភាពខុសគ្នារវាងអត្ថន័យ និងរូបភាព ក៍ដឹងថា ពេជ្ជតាត្រូវគេមួលបង្កាច់ដើម្បីផលប្រយោជន៍គេដែរ សូមបងប្អូនជ្រាប សូមអរគុណ 🙏"
Post a Comment