Header Ads

មេឃុំក្រមុំ នៅសង្កាត់អូរចារ ពេលនេះត្រូវចប់ហើយដោយសារតែ....(មានវីដេអូ)

កាលពីពេលថ្មីៗនេះមានមេឃុំក្រមុំម្នាក់ ប្រហែលជាមានមនុស្សជាច្រើនស្គាល់គាត់ហើយ ដែលគាត់ជាមេឃុំនៅសង្កាត់អូរចារ ដោយពេលនេះគាត់ត្រូវអស់តួនាទីរបស់គាត់ហើយដោយគាត់ត្រូវជំនួសដោយអ្នកផ្សេង។


ក្នុងនោះផងដែរមុនពេលដែលឈានដល់ចំនុចនេះគាត់ក៏មានអារម្មណ៍ថាដូចជាមិនស្រួលក្នុងខ្លួនឡើយ ដែលវាហាក់បីដូចជាមានរឿងអាក្រក់មួយបានកើតឡើងចំពោះខ្លួនរបស់គាត់ ដោយក្នុងនោះគាត់បានរៀបរាប់ក្នុងហ្វេសប៊ុករបស់គាត់ថា៖


"ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់.!🌷🌷🌷🌷🌷
អស់រយះពេលជាច្រើនថ្ងៃច្រើនខែកន្លងមកខ្ញុំពិតជាមានអារម្មណ៍រសាប់រសល់ក្នុងចិត្តឥតឧប្បមា
ព្រោះហេតុថាខ្ញុំខិតខំខាំមាត់សង្កត់ចិត្តធ្វើមិនដឹងមិនលឺចំពោះឈ្មោះលោកប្រធាន សម រង្ស៊ី ថែមទាំងខានបានបង្ហោះរូបថតរបស់គាត់នៅក្នុងអាខោនហ្វេសប៊ុករបស់ខ្ញុំ ដោយសារតែខ្ញុំបារម្ភខ្លាចគេរំលាយគណបក្ស សង្គ្រោះជាតិ ។ ប៉ុន្តែពេលនេះខ្ញុំអស់បារម្ភអស់ភ័យទៀតហើយ ខ្ញុំអាចនិយាយឈ្មោះវីរជនដែលខ្ញុំគោរពស្រលាញ់នូវឧត្តមគតិ និងវីរៈភាពរបស់គាត់ ជាងនេះទៅទៀត ខ្ញុំនឹងចាប់ផ្តើមបង្ហាញវត្តមានរបស់គាត់នៅក្នុងអាខោនហ្វេសប៊ុករបស់ខ្ញុំដោយគ្មានការលាក់លៀម ។


លោកប្រធានសម រង្ស៊ីគឺជាបុគ្គលតែម្នាក់គត់ដែលខ្ញុំ ក៏ដូចយុវជនដទៃទៀតមានការជឿជាក់ថា គាត់
មានសមត្ថភាពគ្រប់គ្រាន់ និងសមស្របទៅតាមសភាពការណ៍នយោបាយនៅកម្ពុជាបច្ចប្បន្នដែលយើងពិបាកនិងរកបញ្ញាជនណាម្នាក់ដែលមានយុទ្ធសាស្ត្រដើម្បីដោះស្រាយវិបត្តិនយោបាយជាប់គាំងនៅកម្ពុជាបច្ចុន្បន្ននេះឡើយ។ខ្ញុំមានជំនឿថា លោកប្រធាន សម រង្ស៊ី និងប្រើទេពកោសល្យរបស់គាត់ធ្វើឲ្យសា្ថនការណ៍
នយោបាយទាំងនេះក្លាយទៅជាសភាពធម្មតាដូចដើមវិញ នឹងនាំអោយមានការផ្លាស់ប្តូរតាមរយះការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ ៕"


មិនបានប៉ុន្មាននាទីផងគាត់ក៏បានសរសេរសារមួយទៀត ដែលមានអត្ថន័យថា​៖

"ថ្ងៃនេះថ្ងៃស្អែកខ្ញុំនៅតែទៅសាលាសង្កាត់!🌷🌷🌷🌷🌷ទោះល្ងាចនេះតុលាការកំពូលបានចេញសាលក្រមប្រកាសរំលាយគណបក្សសង្គ្រោះជាតិក៏ដោយ ក៏ខ្ញុំនៅតែទៅធ្វើការបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចាររបស់ខ្ញុំរហូតដល់មានករណីពីរដូចខាងក្រោម៖


ទី១- មានសេចក្តីប្រកាសទទួលស្គាល់អ្នកថ្មីមកជំនួសដំណែងរបស់ខ្ញុំ។
ទី២-មានក្រុមសមត្ថកិច្ចឬអាជ្ញាធរដេញមិនឲ្យខ្ញុំចូលសាលាសង្កាត់អូរចារតែម្តង។
មានតែករណីទាំងពីរខាងលើនេះទេដែលខ្ញុំត្រូវឈប់ទៅចូលសាលាសង្កាត់អូរចារបន្តទៀត គឺនៅរងចាំសភាពការណ៍នយោបាយវិវឌ្ឍន៍ធម្មតាវិញ ឬក៏ខ្ញុំឆ្លៀតពេលខ្លះៗទំនេរពីការងារចំពោះកិច្ចនៅសាលាសង្កាត់ ខ្ញុំនិងចុះធ្វើកិច្ចការសង្គមជាមួយពលរដ្ឋអូរចារដូចមុន ដោយមិនពាក់ព័ន្ធរឿងនយោបាយ។"


No comments