ពេលនេះបានស្ទីមក្រោមពន្លឺភ្លើងទានទៀតហើយ!!! សូមអានដើម្បីត្រៀមខ្លួន នៅក្នុងតំបន់មួយចំនួនធំ ចាប់ពីស្អែកហើយ
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងរយៈពេល ៤ថ្ងៃនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី១៦ ដល់ ១៩វិច្ឆិកា ២០១៧ ដើម្បីជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
តំបន់ និងពេលវេលា ដែលត្រូវផ្តាច់ភ្លើងរួមមាន៖
១. ថ្ងៃទី១៦ ខែវិច្ឆិកា៖ សង្កាត់ទំនប់ទឹក ចោមចៅទី៣ ចោមចៅទី១ ដង្កោ បឹងកក់២ ទួលសង្កែទី២ ភ្នំពេញថ្មី គោកឃ្លាង សំរោងក្រោម និងគោករកា ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាច។
២. ថ្ងៃទី១៧ ខែវិច្ឆិកា៖ សង្កាត់ទឹកថ្លា ចោមចៅទី៣ ច្បារអំពៅ១ ច្បារអំពៅ២ និរោធ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ បឹងទំពន់ទី១ និងឃុំមួយចំនួនក្នុងស្រុកអង្គស្នួល ចាប់ពីម៉ោង ៩ព្រឹកដល់៥ល្ងាច។
៣. ថ្ងៃទី១៨ ខែវិច្ឆិកា៖ ឃុំឆក់ឈើនាង សង្កាត់ទួលទំពូងទី១ កាកាបទី២ ដើមមៀន ព្រែកឬស្សី តាខ្មៅ តាក្តុល ព្រែកហូរ និងព្រែកថ្មី ចាប់ពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច។
៤. ថ្ងៃទី១៩ ខែវិច្ឆិកា៖ សង្កាត់ក្រាំងធ្នង់ ឬស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ កាកាបទី២ ចោមចៅទី៣ ចោមចៅទី១ តាខ្មៅ កំពង់សំណាញ់ និងព្រែកហូរ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕























Post a Comment